CamNews

ខេម ត្រៀម​ធ្វើ​សន្និ​សីទ​កា​សែត បំភ្លឺ​ជុំវិញ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​មេធាវី​​ជន​រង​​គ្រោះ​​...

(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យប្រចាំក្នុងផលិតកម្ម ថោន លោក ប៉ុន សុណារិន្ទ ហៅខេម នឹងរៀបចំធ្វើសន្និសីទកាសែត នៅពេលខាងមុខដ៏ខ្លីនេះ ដើម្បីបំភ្លឺជុំវិញ សំណុំរឿងគ្រោះថ្នាក់ចរាចរ ដែលបានកើតឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បណ្ដាលឲ្យបុរសជនជាតិ ខ្មែរឥស្លាមម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ខណៈដែលមេធាវីការពារក្ដីឲ្យជនរងគ្រោះ បានបង្ហើបថា សំណុំរឿងនេះត្រូវបានបិទបញ្ចប់ហើយ តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយក្រុមគ្រួសារជនរងគ្រោះ ព្រមទទួល​យកសំណង ចំនួន៤ពាន់ដុល្លារ ហើយក៏មិនបានប្ដឹងប្ដល់ អ្វី​បន្តទៀតដែរ។

តារាចម្រៀងសំនៀងស្អក ខេម បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្ដិចថា លោកសុំមិន​និយាយអ្វីឲ្យលំអិត ជាងនេះទេ ពោលលោកទុករឿងនេះ ដើម្បីបកស្រាយ​​នៅក្នុងកម្ម​វិធីសន្និសីទកាសែត នៅរយៈពេលដ៏ខ្លីខាងមុខនេះ ដែលផលិតកម្ម ក៏ដូចជារូបលោកជាអ្នករៀបចំ ក្នុងន័យធ្វើការបកស្រាយ ឲ្យមហាជនបានដឹងថា តើនរណាខុសនរណាត្រូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីកន្លះខែមុននេះ ។

ដោយឡែកចំពោះសំណងចំនួន ៤ពាន់ដុល្លារ ដែលក្រុមគ្រួសារ ខេម ផ្ដល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនោះ ត្រូវបាន ខេម បញ្ជាក់យ៉ាងច្បាស់ថា ប្រាក់៤ពាន់ដុល្លារនោះ មិនមែនជាសំណងទេ ពោលគឺជាមនោសញ្ចេតនា របស់លោកផ្ទាល់ផ្ដល់ជូនដល់ជន​រងគ្រោះ ព្រោះធ្វើយ៉ាងម៉េច បើគ្នាបានស្លាប់ទៅហើយ លោកក៏អាណិតជាសូរខ្លាំង ហើយនរណាៗក៏មិនចង់ឲ្យកើតឡើងដែរ​។

«ខ្ញុំចង់ប្រាប់ថា ប្រាក់៤ពាន់ដុល្លារ ដែលខ្ញុំជូនគ្រូសារអ្នកស្លាប់នោះ គឺមិនមែនជាសំណងទេ តែវាជាមនោសញ្ចេតនា ដែលខ្ញុំអាណិតអាសូរ ដល់គ្រួសារអ្នកស្លាប់ បើខ្ញុំសងលុយ បានន័យថា ខ្ញុំជាអ្នកខុសបាត់ទៅហើយ តែរឿងនេះខ្ញុំមិនមែនជាអ្នកខុសទេ តែអ្នកស្លាប់ក៏គាត់ស្លាប់ ដោយសេចក្ដីថ្លែថ្នូដែរ..!»។ នេះជាសម្ដីអះអាងរបស់ ខេម ថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិច ។

ដោយឡែកលោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យជនរងគ្រោះ ក៏បានថ្លែងប្រាប់ Khmertalking នៅព្រឹកមិញដែរនេះថា តាមការពិតសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ពីគ្រួសារ ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងប្ដល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នា នោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងប្ដល់ទៅ ត្រូវការចំណាយពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នា​ ទើបគ្រួសារជនរងគ្រោះ ព្រម​បញ្ច​ប់​ក្នុង​នាម​មនោ​សញ្ចេត​នា បែប​នេះ​តែ​ម្ដង។

ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ ដោយមានការយោគយល់គ្នាខ្ពស់បែបនេះក្ដី ប៉ុន្តែ​សំណុំ​រឿង​របស់​តារា​ចម្រៀង ខេម ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍ ​បញ្ជូន​ទៅ​ដល់តុលាការហើយ ពោលគឺលើលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកការសំណុំរឿងនេះ ហើយគេមិនទាន់ដឹងថា នឹងត្រូវកោះហៅបំភ្លឺ នៅថ្ងៃណានោះទេ ។

សូមបញ្ជាក់ថា ​កាលពីម៉ោង១២៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចម្រៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ​

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅ បញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង