CamNews

CEO ក្រុមហ៊ុន សណ្តែកដី ជាប់គុក ២៨ ឆ្នាំ ក្រោយរកឃើញ សណ្តែកដី ផ្ទុកបាក់តេរី សម្លាប់មនុស្ស អស់ច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានក្រុមហ៊ុន សណ្តែកដី ដែលមានទីតាំង នៅក្នុង រដ្ឋ Georgia សហ រដ្ឋអាមេរិកនោះ ត្រូវបានកាត់ទោស ជាប់ពន្ធនាគារ រយៈពេល ២៨ ឆ្នាំ នៅថ្ងៃច័ន្ទកន្លងទៅនេះពាក់​ព័ន្ធនឹងការផ្ទុះឡើង នៃរឿងអាស្រូវ សណ្តែកដី មានផ្ទុក  សារជាតិ  បាក់តេរី salmonella ដែលបាន សម្លាប់ មនុស្ស ៩ នាក និងរាប់រយនាក់ផ្សេងទៀត    ធ្លាក់ខ្លួនឈឺ ខណៈ ការចោទប្រកាន់ដាក់ពន្ធ នាគារ ពាក់ព័ន្ធរឿងអាស្រូវ សុវត្ថិភាពចំណីអាហារ មួយនេះ គឺជាករណ៏ដ៏កម្រ ។

វ័យ ៦១ ឆ្នាំ លោក Stewart Parnell គឺជាអតីតប្រធានក្រុមហ៊ុនទទួលបន្ទុកឃ្លាំមើលសង្វាក់ផលិត កម្មសាជីវកម្ម Peanut Corporation of America ខណៈប្អូនប្រុសរបស់លោក Michael Parnell វ័យ ៥៦ ឆ្នាំ  ជា  ឈ្មួញ កណ្តាល  ស្បៀងអាហារ តាំងនាមអោយក្រុមហ៊ុន  ត្រូវរង  នូវការចោទប្រកាន់ អំឡុងខែ កញ្ញា ឆ្នាំ ២០១៤ ​ ពីបទ ពាក់ព័ន្ធរឿងអាស្រូវ សណ្តែកដីផ្ទុកវីរុស salmonella រហូតមាន ជាការចែកចាយដល់ដៃ អតិថិជន ឈានទៅដល់ករណីស្លាប់បាត់បង់ជីវិត មនុស្ស ៩ នាក់ និងរាប់ រយនាក់ ធ្លាក់ខ្លួនឈឺ ។ ករណី រកឃើញ បាក់តេរី salmonella  មាននៅក្នុង  ផលិតផលសណ្តែកដី នៃក្រុមហ៊ុនសាជីវកម្មខាងលើ នាំអោយមានការ  ហៅ ត្រលប់មកវិញ ពោល​ប្រមូលផលិតផលត្រ លប់មកវិញ ទ្រង់ទ្រាយធំបំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត​ សហរដ្ឋអាមេរិក ដែលបង្ខំអោយ   ក្រុមហ៊ុន សាជីវកម្ម​ បង្ខំប្រកាសលក់ក្រុមហ៊ុន ក្នុងតម្លៃថោក ។ អង្គចៅក្រម សហរដ្ឋ អាមេរិក លោក Louis Sands បានសម្រេចផ្តន្ទាទោស លោក Michael Parnell ជាប់ពន្ធនាគារ   រយៈពេល ២០ ឆ្នាំ ខណៈ លោក Mary Wilkerson អតីតអ្នកគ្រប់គ្រង គុណភាព ផលិតផល ត្រូវជាប់ទោស ជាប់  ពន្ធនាគារ រយៈពេល ៥ ឆ្នាំ ។ នាយកដ្ឋាន យុត្តធម៌ សហរដ្ឋអាមេរិក    លើកឡើងអោយដឹងថា   ការសម្រេច ផ្តន្ទាទោស អតីតប្រធានក្រុមហ៊ុន លោក Stewart Parnell គឺជាការផ្តន្ទាទោស ករណីធំបំផុត ក្នុង ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក នៃរឿងអាស្រូវ សុវត្ថិភាពចំណីអាហារ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ CNA