(កេនយ៉ា)៖ ក្មេងស្រីដ៏តូចម្នាក់បានបាត់បង់ជីវិតដ៏គួរឲ្យអាសូរ ដោយស្នាដៃគ្រូបង្រៀ ននិងមិត្តរួមថ្នាក់របស់នាងតូច ដែលបានប្រើហិង្សាវាយរហូត ដល់ស្លាប់ដោយគ្រាន់ តែហេតុផលក្មេងស្រីរងគ្រោះ មិនចេះអានប៉ុណ្ណោះ។

Wangari អាយុ១០ ឆ្នាំរៀននៅសាលាបឋម Mukandamia ស្ថិតនៅ Nairobi ប្រទេសកេនយ៉ា នៅថ្ងៃកើតហេតុ នាងតូចត្រូវបាន គ្រូប្រាប់ឲ្យ អានមេរៀនតែក្មេងស្រីមិន ចេះត្រូវគ្រូបញ្ជាឲ្យសិស្សរួមថ្នាក់នាងវាយ ជាអកុសលក្មេងស្រីក៏ស្លាប់ដោយសាររបួស រីឯ គ្រូបង្រៀនបានរត់គេចខ្លួនបាត់។

សិស្សៗបាននិយាយថា ក្រោយពេលវាយក្មេងស្រីរងគ្រោះមិនទាន់ស្លាប់ទេ ហើយនាងបានប្តឹងនាយកសាលាតែ គ្មានដំណោះស្រាយនិងប្រាប់ឲ្យនាង ទៅផ្ទះវិញដែលសព្វថ្ងៃក្មេងស្រី កំពុងរស់នៅជាមួយជីដូនអាយុ៨៦ឆ្នាំ ប៉ុន្មានថ្ងៃក្រោយក្មេងស្រីក៏បាត់បង់ ជីវិតដោយសាររបួស។ អាណាព្យាបាលសិស្សផ្សេងទៀតក៏បាន លើកឡើងដែរថានេះមិនមែនជាលើកទី មួយទេដែលគ្រូធ្វើបែបនេះហើយក៏មានឪពុកម្តាយ ខ្លះបានប្តូរកូនឲ្យទៅរៀនកន្លែងផ្សេងដែរ ក្រោយពីកូនត្រូវគ្រូបង្រៀនរូបនេះ និងសិស្សឯទៀតវាយធ្វើបាប៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង