យល់ដឹង ៖ ការដែលសម្រេចចិត្តនៅម្នាក់ឯង មិនមែនជារឿងដ៏គួរឲ្យខ្លាចនោះទេ អ្វីដែលឈឺចាប់បំផុត គឺការសម្រេចចិត្តស្ថិតក្នុងទំនាក់ទំនងមិនត្រឹមត្រូវមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ឯកោ និងគ្មានភាពសំខាន់ចំពោះអ្នកដែលយើងស្រលាញ់ ។ ដូច្នេះហើយ ស្រីៗយើង សុំនៅម្នាក់ឯងសិន បើមិនទាន់បានជួបមនុស្សប្រុសបែបនេះ មកធ្វើជាមិត្តប្រុស ។ ចង់ដឹងថា ជាមនុស្សប្រុសបែបណា ដែលអ្នកគួរចាប់ផ្តើមទាក់ទង សូមធ្វើការតាមដាននៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

១. មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនខ្លាចនឹងកាន់ដៃអ្នកនៅទីសាធារណៈនោះទេ ។

រូបតំណាង

២. គាត់តែងតែបារម្ភពីសុខទុករបស់អ្នក ចង់ឲ្យអ្នកប្រាប់គាត់ឲ្យបានដឹង នៅពេលដែលទៅដល់កន្លែងធ្វើការ សាលារៀន ឬទៅដល់ផ្ទះ ជាដើម ដើម្បីឲ្យប្រាកដក្នុងចិត្តថា មនុស្សដែលគាត់ស្រលាញ់មានសុវត្ថិភាព ។

៣. គាត់បង្កើនភាពស្និទ្ធស្នាលជាមួយអ្នក ហើយនឹងមិនទុកហ្គេមសំខាន់ជាងរូបអ្នកនោះឡើយ ។

រូបតំណាង

៤. គាត់នឹងធ្វើជាអ្នកគាំទ្រដ៏ពិសេសម្នាក់សម្រាប់អ្នក ហើយថែមទាំងជំរុញទឹកចិត្តអ្នក ឲ្យសម្រេចជោគជ័យ ឬអាចនិយាយបានថា គឺជាក្តីសុបន្តិដែលអ្នកខំប្រឹងជាយូរណាស់មកហើយ ។

៥. គាត់តែងតែបង្ហាញខ្លួន គ្រប់ពេលដែលអ្នកចង់ជួបគាត់ តាមដែលអាចធ្វើទៅបាន ។

៦. គាត់មិនដែលបញ្ឈប់ការព្យាយាមក្នុងការទាក់យកបេះដូងអ្នក ទាំងដែលអ្នកជាមិត្តស្រីរបស់គាត់រួចទៅហើយ ព្រោះមិនចង់ឲ្យបុរសណាម្នាក់ ស្ថិតក្នុងបេះដូងអ្នកក្រៅពីគាត់ ។

៧. គាត់តែងតែគោរពពាក្យសន្យាដែលគាត់ធ្លាប់បានសន្យាជាមួយនឹងអ្នក ។

ដូច្នេះស្រីៗបើមិនទាន់បានជួបមនុស្សប្រុសប្រភេទនេះទេ សុំុកុំទាន់មានសង្សារអី នាំតែឈឺចាប់ទេ ព្រោះគូព្រេងពិតនឹងបង្ហាញខ្លួនចំពោះមុខនៅថ្ងៃណាមួយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ bolde