CamNews

ប្តីប្រមឹក ប្រើហិង្សា ទៅលើប្រពន្ធ រងរបួសធ្ងន់ រួចគេចខ្លួន បាត់ស្រមោល

ប៉ៃលិន៖ ប្តីជនដៃដល់ ប្រមឹកផឹកស្រវឹងជោគ  ប្រើអំពើរហិង្សាទៅលើប្រពន្ធខ្លួនឯងរងបួសធ្ងន់ ភ័យខ្លាំងពេក រត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍ប្ ដីវាយប្រពន្ធនេះបានកើតឡើង នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រា ថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅមុខផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិអូរតាប្រាំង  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ។

បើតាមប្រភពប្រាប់ថា ប្តីប្រមឹកជាជនដៃដល់ បានស្រវឹងជោគ មកពីរកន្លែងកាប់ជ្រូក ដោយខឹងប្រពន្ធដើរទៅ មើលប្អូនស្រីថ្លៃ របស់ប្ដី ឆ្លងទន្លេ ទើបចេញពីមន្ទីរពេទ្យ ក៏ស្ដីបន្ទោសអោយប្រពន្ធ បន្ទាប់មកប្ដីយកដែកជ្រុង វាយទៅលើប្រពន្ធ បែកក្បាល និងវាយចំខ្នង ចំកំភួនជើងជាច្រើនដែក បណ្តាលសន្លប់មួយស្ទុះ។ ក្រោយពីដឹងខ្លួន ក៏រត់ទៅផ្ទះមេក្រុម និងមេភូមិ ដែលនៅជិតគ្នាឲ្យជួយហៅ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន បានយកទៅព្យាបាល ដោយឃើញឱកាសល្អ ក៏គេខ្លួនតែម្តង។

ស្ត្រីជនរងគ្រោះដែលប្ដីវាយបែកក្បាល ត្រូវជើងធ្ងន់ធ្ងរនេះ ឈ្មោះ សាត ធីតា អាយុ៣៤ឆ្នាំ កម្មករ លាង ចាន ហាងគុយឲ្យគេ នៅជិតផ្សារប៉ាហ៊ីប៉ៃលិន។ ចំណែកប្ដី ជាជនដៃដល់ ឈ្មោះម៉ម ហ៊ាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ក្រោយពីប្ដីប្រើហិង្សាទៅលើប្រពន្ធរួច ក៏ជិះម៉ូតូគេច ខ្លួនបាត់ ស្រមោល។

បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ច អ ហ ខេត្តប៉ៃលិន កំពុងតែស្រាវជ្រាវ ដើម្បីចាប់យកជនដៃដល់ មកផ្តន្ទាទោស តាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល