CamNews

Cristiano Ronaldo ឆ្លើយតបទៅកាន់សំណួរអ្នកការសែត ថាតើកីឡាករ នឹងវិលទៅកាន់ Man United នាពេលអនាគត

ព័ត៌មានកីឡា៖ កីឡាករ Cristiano Ronaldo ផ្ទេរចេញពីក្លឹប Man United ចូលមក Real Madrid កាលពីឆ្នាំ ២០០៩ ជាមួយនឹងតម្លៃខ្លួនដែលខ្ពស់ជាងគេ ក្នុងទឹកដីអង់គ្លេសគឺដល់ទៅ៨០ លានផោន ។ ស្របពេលនៃ​ការចាកចេញ ពេលនោះ Man  United ក៏មានការសោកស្ដាយជាខ្លាំងផងដែរ រហូតមកទល់ពេលនេះ ។ ក្រោយពេល Ronaldo បានចាកចេញប្រមាណជា ៤ រដូវកាល លោក Sir Alex Ferguson ក៏ចូលនិវត្ដ អ្នក គ្រប់​គ្រងជាបន្ដបន្ទាប់ ដូចជាលោក Louis Van Gaal បច្ចុប្បន្នបានព្យាយាម ចូលសួរនឹងតាមដានជាប់ ជាមួយ ទីផ្សារកីឡាករ ម្នាក់នេះត្រលប់មកវិញ ប៉ុន្ដែលទ្ធផលមិនទាន់​មាននៅឡើយ ។

យោងតាមគេហទំព័រ Mirror បានបង្ហាញ ឲ្យដឹងថា លោក Cristiano Ronaldo នឹងមិនចូលនិវត្ដក្នុងក្លឹប Real Madrid នោះទេ ដោយអាចនឹងវិលត្រលប់ទៅកាន់ Man United ថ្ងៃណាមួយមិនខានឡើយ។ ដោយ​ហេតុ ហ៊ានអះអាង យ៉ាងដូច្នេះ ព្រោះថាពាក្យសម្ដីរបស់កីឡាករ​បាននិយាយប្រាប់អ្នកសារព័ត៌មានស្របពេល មានសំណូរលើកឡើងថា » ថាតើនៅថ្ងៃអនាគត កីឡាករនឹងវិលត្រលប់ទៅកាន់ Man United វិញដែរឬទេ​? » ស្របពេលនោះ កីឡាករ​បានថ្លែងដោយច្បាស់ថាៗ » ហេតុអ្វីបានអត់ សម្រាប់ពេលអនាគត ដូចអ្វីដែលខ្ញុំ​ធ្លាប់និយាយជាច្រើនដងទៅហើយ ថាខ្ញុំក៏មិនដឹងដែរ ថានឹងមានរឿងអ្វីកើតឡើង ប៉ុន្ដែសម្រាប់​ពេលនេះ ខ្ញុំគ្រាន់តែចង់នៅក្នុងទឹកដី Real Madrid នៅឡើយ »។ ប៉ុន្ដែសម្រាប់លោក Jorge Mendes ​ភ្នាក់ងាររបស់កីឡាករ ផ្ទាល់បាននិយាយថា Ronaldo គឺមិនវិលត្រលប់ទៅកាន់ Man United ទេ នៅថ្ងៃអនាគត។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror