តុលាការក្រុងភ្នំពេញបានចោទប្រកាន់វេជ្ជបណ្ឌិតអាយុ ៤៣ ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវៈស្ត្រី អាយុ ២១ ឆ្នាំនៅគ្លីនិករបស់ខ្លួន នៅក្នុងខណ្ឌព្រែកព្នៅ។

លោក នួន ពៅ មន្រ្តីនគរបាលព្រហ្មទណ្ឌសហការជាមួយនគរបាលខណ្ឌព្រែកពៅ បានកំណត់អត្តសញ្ញាណជនជាប់ចោទថា ឈ្មោះ ម៉េត សាមេន ដែលជាវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកផ្ទាល់ នៅក្នុងសង្កាត់គោករកា។

ជនរងគ្រោះត្រូវបានគេស្គាល់ថាជាស្ត្រីអាយុ ២១ ឆ្នាំ ម្នាក់ដែលធ្វើការក្នុងរោងចក្រកាត់ដេរ នៅក្នុងខណ្ឌព្រែកព្នៅ និងស្នាក់នៅក្នុងសង្កាត់គោករកានោះផងដែរ។

លោក នួន ពៅ បាននិយាយថាលោក សាមេន ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស។ លោកបានបន្ថែមថា គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ជនរងគ្រោះបានមកគ្លីនីកជាមួយម្តាយរបស់នាង នៅម៉ោង ៧ យប់ថ្ងៃអាទិត្យ។ លោកបានបន្ថែមថាលោក សាមេន បានណែនាំឲ្យជនរងគ្រោះស្នាក់នៅមួយយប់ ដើម្បីតាមដានស្ថានភាពជំងឺបន្ថែមទៀត ហើយបានប្រាប់ម្តាយរបស់ជនរងគ្រោះ ឲ្យត្រលប់ទៅផ្ទះសិន។

លោក នួន ពៅ បានកត់សម្គាល់ថា លោក សាមេន បានចូលទៅក្នុងបន្ទប់ជនរងគ្រោះនៅម៉ោងប្រហែល 9:30 នាទីយប់ នៅពេលនាងដេកលង់លក់។

លោក នួន ពៅ បាននិយាយថា ”គាត់ចាប់ផ្តើមស្ទាបនាងហើយបន្ទាប់មកក៏រំលោភនាង” ។ ពេលនោះម្តាយរបស់នាងបានចូលមកទាន់ឃើញពេទ្យកំពុងរំលោភកូនស្រី គាត់បានស្រែកឲ្យគេជួយ។ ហើយបានចាក់សោរពួកគេទាំងពីរនៅក្នុងបន្ទប់ ”។

បន្ទាប់ពីចាក់សោទ្វារម្តាយបានរាយការណ៍ប្រាប់សម្មត្ថកិច្ច។

លោក នួន ពៅ បាននិយាយថាសម្មត្ថកិច្ច បានចាប់ខ្លួន លោក សាមេន នៅម៉ោងប្រហែល ១០ យប់ ហើយរឹបអូសយកថ្នាំមួយចំនួនពីគ្លីនិក និងទូរស័ព្ទរបស់គាត់។ ក្រោយមកគាត់ត្រូវបានគេបញ្ជូនទៅស្នាក់ការនគរបាលខណ្ឌដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី ស៊ីន គឹមធី ស្នងការនគបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា លោក សាមេន បានសារភាពថា ពិតជាបានចាប់រំលោភជនរងគ្រោះ និងបាននិយាយថា គាត់រំលោភនាងដោយសារឃើញនាងមានសម្រស់ស្អាត ៕

ប្រភព ៖ khmertimes