ព័ត៌មានអន្តរជាតិ ៖ កាលពីព្រឹកមិញនេះ ក្រោយពីបានដកស្រង់ សម្តីរដ្ឋមន្រ្តី ក្រសួងសាធារណៈ ការ និងដឹកជញ្ជូន ប្រទេស ម៉ាឡេស៊ី ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន បានចេញអត្ថបទសារ ព័ត៌មាន អោយដឹងថា សារ ចុងក្រោយបង្អស់ ដែលត្រូវបានគេដឹង ថាជាកិច្ចសន្ទនា រវាងយន្ត ហោះម៉ាឡេស៊ី និង ប៉មត្រួតពិនិត្យ អាកាសចរណ៍ នោះគឺ “រាត្រីសួស្តី រាល់អ្នកធ្វើដំណើរ លើ យន្តហោះ ម៉ាឡេស៊ី ៣៧០ ” ។

បន្ថែមពីលើនេះ យោងតាមសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃច័ន្ទ ម្សិលមិញនេះអោយដឹងថា មន្រ្តីផ្លូវការដដែល សរបញ្ជាក់អោយដឹងថា កិច្ចសន្ទនាចុងក្រោយបង្អស់ខាងលើ ត្រូវបានគេដឹង ថា មានទំនាក់ទំនងជាមួយនឹងមន្ត្រី ប្រចាំតួប៉ម ត្រួតពិនិត្យ អាកាសចរណ៍នៅយប់ថ្ងៃកើតហេតុ ពោលនៅវេលាម៉ោង ១ និង ១៩ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ មីនា ២០១៤ កន្លងទៅ (ម៉ោងក្នុងស្រុក ប្រទេសម៉ាឡេស៊ី ) ដោយនៅក្នុងនោះ រដ្ឋមន្រ្តីក្រសួង សាធារណៈការណ៍ បាន បញ្ជា អោយមានការតាមដានស៊ើបអង្កេត ដើម្បីឈានដល់ ការចេញផ្សាយ នូវខ្សែអាថ៍សម្លេង ទាំងស្រុង ជាសាធារណៈ អំឡុងពេលដែលមានសន្និសិទ កាសែតលើកក្រោយ។

គួររំឭកថា បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីលើកមុនអោយដឹងថា ពាក្យ "All right, good night" គឺជាពាក្យចុងក្រោយបង្អស់ ដែលត្រូវបានគេលឺចេញពីយន្តហោះ ម៉ាឡេស៊ីដែលបានបាត់ខ្លួនខាងលើ ពោល លឺ ២ នាទី មុនពេលដែល ឧបករណ៍ឆ្លើយតបរបស់ យន្ត ហោះបានបិទការដំណើរការរបស់ខ្លួន ដោយនៅក្នុងនោះ ប្រយោគសន្ទនាខាងលើនេះត្រូវ បាន គេជឿថា ជាពាក្យនិយាយដោយលោក Fariq Abdul Hamid ជាជំនួយការអ្នក បើកយន្ត ហោះ ។

ដោយឡែក ទីភ្នាក់ងារ សារព័ត៌មាន The Sunday Star បានដកស្រង់ សម្តីមន្រ្តីអាកាសចរណ៍ ស៊ីវិលអោយដឹងថា កិច្ចសន្ទនា ដែលជាប្រយោគចុងក្រោយ ផ្ញើចេញពី មន្រ្តីត្រួតពិនិត្យអាកាស ចរ ណ៍ទៅយន្តហោះម៉ាឡេស៊ី នោះគឺ MH370, Ho Chi Minh 12:70, good night." ស្របពេល ដែល មានការឆ្លើយតបពីសំណាក់ យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួនដោយ អាថ៍កំបាំង នាពេល នោះមកវិញ អោយដឹងថា "Malaysian 370, good night" ពោលវាខុសពីមុនដែល មាន ការចុះផ្សាយ អោយដឹងថា កិច្ចសន្ទនាចុងក្រោយ គឺ "All right, good night" ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន