ភ្នំពេញ៖ បន្ទាប់ពីតំណាងរាស្រ្ត គណបក្សប្រឆាំង បានស្នើឲ្យយកថវិកាដែលបានមកពី ប្រាសាទអង្គរវត្តមកស្ថិតនៅ ក្រោមការគ្រប់គ្រងជារបស់រដ្ឋនោះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ត្រូវបានលើកឡើងមក ពិភាក្សាយ៉ាងខ្លាំងក្លា ក្នុងកិច្ចស្តីពីសេចក្តីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០១៥។

នៅក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិសួរ ទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្នអំពីការចំណូលចំណាយនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាអ្នក គ្រប់គ្រងវិស័យ ទេសចរណ៍នៅកម្ពុជា យកថវិកា ដែលបានមកពីភ្ញៀវទេសចរ ចូលទស្សនា ប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្ន ក្រុមហ៊ុនឯកជន ជាអ្នកគ្រប់គ្រងនោះ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ។

អាជ្ញាធរអប្សរាបានឲ្យដឹងថា ចំណូលពីប្រាសាទអង្គររយៈពេល១០ខែ នេះ មានចំនួនជាង ៤៧លានដុល្លារ (៤៧.៣៨៧.៥០០ដុល្លារ)។ ចំណូលនេះ ត្រូវបានប្រគល់ជូន ទៅរតនាគារជាតិ ក្រសួងសេដ្ឋ កិច្ច និង ហិរញ្ញវត្ថុ ដើម្បីបម្រើតម្រូវការរបស់ជាតិ៕

ផ្ដល់សិទ្ធិដោយ៖ ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល