តៃវ៉ាន់ ៖ ថ្ងៃទី ០៧ សម្រាប់ប្រទេសចិន ត្រូវបានគេដឹងថាគឺជាថ្ងៃទិវានៃសេចក្តីស្រលាញ់ ដូច្នេះហើយពួកគេបានព្យាយាមបង្ហាញក្តីស្រលាញ់នៅ Weibo រៀងៗខ្លួន ។

អ្វីដែលធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលបំផុតនោះគឺនាង Ruby Lin បានបង្ហោះរូបថតគូជាមួយនិងលោក Wallace Huo ដែលជាស្វាមី ថើបគ្នាយ៉ាងផ្អែមល្អែម ។ គេបានកត់សម្គាល់ឃើញថា នេះគឺជារូបថតដ៏ស្វីតដំបូងបង្អស់បន្ទាប់ពីអ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេល ២ ឆ្នាំមកហើយ ។

នៅក្នុងនោះផងដែរ Ruby Lin ក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា "ពេលវេលាដ៏មានក្តីសុខ ភ្ជាប់ជាមួយនិងរូបបេះដូង" ។ រូបថតមួយសន្លឹកនេះបានបង្ហាញឲ្យ Fans ដឹងថា ស្នេហារបស់ប្តីប្រពន្ធមួយគូនេះ នៅតែរឹងមាំខ្លាំង បើទោះបីជាពួកគេកម្រនឹងបង្ហាញភាពផ្អែមល្អែមជាសាធារណៈក៏ដោយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14