បរទេស៖ អាស៊ី ជាទ្វីបដ៏ធំជាងគេ ដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្នុងពិភពលោក និងត្រូវបានគេចាត់ទុកថា ជា ទ្វីបទីពីរ មានផលិតផលក្នុងស្រុកសរុបខ្ពស់បំផុត ក្នុងចំណោមទ្វីបទាំងអស់នៅលើផែនដីផងដែរ ។

ដោយផ្អែកលើស្ថិតិមូលនិធិរូបិយវត្ថុអន្តរជាតិនៃមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចពិភពលោក បានឲ្យដឹងឲ្យដឹងថា ការនាំចេញ ផលិតផលក្នុងស្រុក សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ី គឺមានចំនួនទឹកប្រាក់សរុបប្រហែល ៤១,៨ ពាន់ពាន់លាន ដុល្លារអាម៉េរិកកាលពីឆ្នាំ២០១៤ ។

ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលមានការនាំចេញច្រើនជាងគេបំផុត ក្នុងតំបន់អាស៊ីឆ្នាំ២០១៥៖

១. ប្រទេសចិន
មិនត្រឹមតែជាប្រទេសមួយ មានប្រជាជនរស់នៅយ៉ាងច្រើនក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលេខ រៀងទី១ ក្នុងចំណោមប្រទេស ដែលមានការនាំចេញច្រើនជាងគេបំផុត ក្នុងតំបន់អាស៊ីផងដែរ ។ ប្រទេសនេះមានការ នាំចេញផលិតផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ២.៣៤២.៨០៧.៧៨៥.០០០ ដុល្លារអាម៉េរិក ។

២. ប្រទេសជប៉ុន
ប្រទេសនេះ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង និងស្ថិតក្នុងចំណោមប្រទេស មានវិស័យឧស្សាហកម្ម ផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុត ក្នុងពិភពលោកផងដែរ ។ ប្រទេសជប៉ុន មានការនាំចេញផលិតផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ៦៨៣.៨៤៥.៦២០.០០០ ដុល្លារ ។

៣. ប្រទេសកូរ៉េខាងត្បូង
មានការនាំចេញផលិតផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ៥៧៣.០៩១.១៣៤.០០០ ដុល្លារ ហើយប្រទេសនេះ ស្ថិតក្នុងចំណោមប្រទេស ដែលមានការអភិឌ្ឍ និងមានប្រាក់ចំណូលសេដ្ឋកិច្ចដ៏ខ្ពស់ផងដែរ ។

៤. ទីក្រុងហុងកុង
ជាទីក្រុងមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដែលធ្លាប់ជាអតីតអាណានិគមរបស់ចក្រភពអង់គ្លេស ។ ទីក្រុងនេះ មានការនាំចេញផលិតផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ៥២៤.០៦៤.៨៩៩.០០០ ដុល្លារ ។

៥. ប្រទេសសិង្ហបុរី
ជាទីក្រុង និងប្រទេសកោះមួយ ស្ថិតនៅតំបន់អាស៊ី ដែលមានការនាំចេញផលិតផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ៤០៩.៩១៤.០៧៨.០០០ ដុល្លារ ។

៦. ប្រទេសឥណ្ឌា
ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចរីកចម្រើនយ៉ាងរហ័ស និងក៏ជាប្រទេសទី២ មានកម្លាំងពលកម្មដ៏ធំជាងគេបំផុត ក្នុងពិភពលោកផងដែរ ។ បច្ចុប្បន្នប្រទេសនេះ មានការនាំចេញផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៣១៧.៥៤៤.៦៤២.០០០ ដុល្លារ ។

៧. កោះតៃវ៉ាន់
ជាកោះតូចមួយ ស្ថិតនៅចម្ងាយ ១៨០ គីទ្បូម៉ែត្រពីភាគខាងកើតនៃប្រទេសចិន ។ កោះតៃវ៉ាន់ មានការនាំចេញផលិត ផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ៣១៣.២១៦.៤០៧.០០០ ដុល្លារ ។

៨. ប្រទេសម៉ាទ្បេស៊ី
ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចដ៏ធំជាងគេបំផុត ក្នុងពិភពលោក ដែលមានការនាំចេញផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ២៣៤.២៥៨.៨៣៤.០០០ ដុល្លារ ។

៩. ប្រទេសថៃ
ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយកំពុងមានសេដ្ឋកិច្ចរីកចម្រើន ដែលមានការនាំចេញផលិតផលក្នុងស្រុក សរុបរបស់ខ្លួនចំនួន ២២៧.៥៧២.៧៦៤.០០០ ដុល្លារ ។

១០. ប្រទេសឥណ្ឌូនេស៊ី
ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលសេដ្ឋកិច្ចដ៏ធំជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានការនាំចេញ ផលិតផលក្នុងស្រុកសរុប របស់ខ្លួនចំនួន ១៧៦.២៩២.៤៦០.០០០ ដុល្លារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល