ព័ត៌មានអន្តរជាតិ ៖ តុលាការកំពូលរដ្ឋ Georgia បានចេញសេចក្តីសម្រេចដ៏សំខាន់មួយ កាលពីថ្ងៃច័ន្ទ ដោយអះអាងថា រដ្ឋមានអភ័យឯកសិទ្ធិរួចផុតពីបណ្ដឹងតាមផ្លូវច្បាប់ លុះត្រាតែខ្លួនព្រមព្រៀងឱ្យភាគីម្ខាងទៀតប្ដឹងប្ដល់ ដោយសេចក្ដីសម្រេចរបស់តុលាការកំពូលនេះ បានបដិសេធការជំទាស់ ចំពោះការហាមឃាត់ លើការរំលូតកូន ដែលមានអាយុ ២០ សប្តាហ៍ នៅក្នុងផ្ទៃរបស់ភាគីបណ្ដឹង។

លោកចៅក្រម Blackwell បានចេញសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរចំនួន ៧១ ទំព័រ ដែលមានខ្លឹមសារថា"៖ ទ្រឹស្ដីរដ្ឋធម្មនុញ្ញស្ដីពីអភ័យឯកសិទ្ធិរបស់រដ្ឋ បានហាមឃាត់ស្ថាប័នតុលាការរបស់យើង មិនឱ្យទទួលនូវពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋ ដោយគ្មានការព្រមព្រៀងពីរដ្ឋឡើយ " ដោយទ្រឹស្ដីច្បាប់កំពូលស្ដីពីអភ័យឯកសិទ្ធិរបស់រដ្ឋនេះ យកលំនាំតាមប្រព័ន្ធច្បាប់ខាំមិនឡរ( Common Law) របស់អង់គ្លេស និងមានទស្សនៈថា៖ "ស្ដេចធ្វើអ្វីមិនដែលខុស" ។

ចំណុចវិវាទ នៅក្នុងរឿងក្ដីនេះ គឺមានការជាប់ទាក់ទងទៅនឹងសេចក្ដីព្រៀងច្បាប់របស់សភាលេខ ៩៥៤ ដែលគេហៅថា "ច្បាប់ស្ដីពីការឈឺចាប់របស់ទារក" ជាសេចក្ដីព្រៀងច្បាប់ ដែលត្រូវបានសភាអនុម័ត កាលពីឆ្នាំ ២០១២ ដែលធ្វើឱ្យការរំលូតកូនអាយុ ២០ សប្ដាហ៍នៅក្នុងគភ៌ភាគច្រើន ក្លាយជាទង្វើខុសច្បាប់ ។ ដើមបណ្តឹង គឺជាវេជ្ជបណ្ឌិតឯកទេសគព្ភបរិហារវិទ្យា(ឆ្មប) និងរោគស្រីចំនួន ៣ នាក់ដែលអះអាងថា ទ្រឹស្ដីច្បាប់នេះ បានរំលោភបំពានលើបទបញ្ញត្តិជាច្រើននៃរដ្ឋធម្មនុញ្ញ។ តុលាការបានបដិសេធមិនធ្វើការពិចារណាលើពាក្យបណ្តឹងរបស់ដើមបណ្តឹង ដោយលើកឡើងពីអភ័យឯកសិទ្ធិរបស់រដ្ឋ ដែលមានខ្លឹមសារថា៖

បើទោះជារដ្ឋព្រមព្រៀងឱ្យភាគីបណ្ដឹង ធ្វើការប្ដឹងប្ដល់ប្រឆាំងនឹងខ្លួនក្ដី ក៏បណ្ដឹងនោះ ត្រូវបានហាមឃាត់ ដោយទ្រឹស្ដីអភ័យឯកសិទ្ធិរបស់រដ្ឋ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាធរមានដដែល ។ ការព្រមព្រមព្រៀងលើពាក្យបណ្ដឹង មានតែរដ្ឋធម្មនុញ្ញខ្លួនឯង ឬច្បាប់របស់សភាតែប៉ុណ្ណោះ ទើបអនុញ្ញាតឱ្យអនុវត្ដបាន។ ភាគីបណ្ដឹងទីនេះ បានចង្អុលបង្ហាញទៅលើចំណុចគ្មានលក្ខន្ដិកៈផ្លូវច្បាប់ ដែលបង្កើតឥទ្ធិពលជាក់លាក់មួយឱ្យរដ្ឋលះបង់អភ័យឯកសិទ្ធិរបស់ខ្លួនចោល ដើម្បីប្រឈមនឹងរឿងក្ដីនេះ ហេតុដូច្នេះ សំណួរដែលមិនសមហេតុផលនោះគឺថាតើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៣ អនុញ្ញាតឱ្យកើតឡើងនូវការប្ដឹងប្ដល់ លើរឿងក្ដីនេះ ឬយ៉ាងណា ។ ដើមបណ្តឹងវេជ្ជបណ្ឌិតបាននិយាយថា រដ្ឋធម្មនុញ្ញប្រាកដជាអនុញ្ញាតឱ្យអនុវត្ដបាន។ ក៏ប៉ុន្ដែ វាជាការណ៍ពុំត្រឹមត្រូវ ឡើយ។

សិទ្ធិរំលូតកូន គឺជាបញ្ហាថ្មីមួយ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានប្តេជ្ញាថា លោកនឹងតែងតាំងចៅក្រមតុលាការកំពូលម្នាក់ ដែលមានឥទ្ធិពលផ្តួលរំលំសេចក្ដីសម្រេច Roe v. Wade. កាលពីដើមខែនេះ ដោយសេចក្ដីសម្រេចនោះ បានអនុញ្ញាតឱ្យស្ថាប័ននីតិបញ្ញត្តិរដ្ឋ Delaware អនុម័តលើសេចក្ដីព្រៀងច្បាប់មួយ ដែលធានានូវសិទ្ធិរំលូតកូន។ នៅថ្ងៃដដែលនោះ អភិបាលរដ្ឋ Texas លោក Greg Abbott បានចុះហត្ថលេខាលើបញ្ញត្ដិច្បាប់ស្ដីពីការរំលូតកូនជាបន្តបន្ទាប់ ។ នៅខែឧសភារដ្ឋបាលរបស់លោក Trump បានប្រកាសផែនការពង្រីកគោលនយោបាយទីក្រុងម៉ិកស៊ិក ដែលបញ្ឈប់ការផ្ដល់ជំនួយ ដល់ផែនការគ្រួសារអន្តរជាតិតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិច ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ទៅឱ្យក្រុម ឬកម្មវិធីណាមួយដែលផ្ដល់សិទ្ធិរំលូតកូន ឬផ្តល់ការអប់រំស្ដីពីការរំលូតកូនដល់ស្ត្រី។

នៅក្នុងខែឧសភានេះផងដែរ លោក Trump បានចុះហត្ថលេខាលើសេចក្តីព្រៀងច្បាប់ ដែលបន្ថយមាត្រាច្បាប់ ដែលបានអនុម័តនៅក្នុងរដ្ឋបាលរបស់លោកអូបាម៉ា ដែលបញ្ឈប់ការផ្ដល់មូលនិធិសហព័ន្ធមួយចំនួនសម្រាប់បណ្ដាអង្គការណា ដែលផ្តល់សិទ្ធិរំលូតកូនដល់ស្រ្ដី រួមទាំងផែនការគាំពារមាតាបិតាផងដែរ។ នៅខែកុម្ភៈ សភាតំណាងរាស្ដ្រអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ដែលមានអានុភាពផ្ដួលរលំបទបញ្ជារបស់លោកអូបាម៉ា ដែលហាមឃាត់រដ្ឋពីការបដិសេធនូវការផ្តល់មូលនិធិសហព័ន្ធ ដល់គម្រោងផែនការគាំពារមាតាបិតា ហើយបានអនុម័តច្បាប់មួយ ដែលធ្វើឱ្យមានការរឹតត្បិតជាអចិន្រ្តៃយ៍ លើការផ្ដល់មូលនិធិសហព័ន្ធសម្រាប់ការរំលូតកូន។ នៅខែកុម្ភៈព្រឹទ្ធសភារដ្ឋ Pennsylvania បានអនុម័តសេចក្ដីព្រៀងច្បាប់ SB 3 ដែលផ្ដល់អំណាចដល់រដ្ឋ Pennsylvania ឱ្យក្លាយជារដ្ឋទី ១៧ ក្នុងការអនុម័តច្បាប់ ដែលហាមប្រាមលើការរំលូតកូនអាយុ ២០ សប្តាហ៍ នៅក្នុងគភ៌៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Jurist