កូរ៉េ ៖ លោក Taeyang និង Min Hyo Rin ពួកគេបានភ្ជាប់ពាក្យជាមួយគ្នាកាលពីឆ្នាំមុន ហើយនឹងរៀបចំគម្រោងរៀបការ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុននេះ ប៉ុន្តែមុនពេលឈានដល់ការរៀបការ ទំនាក់ទំនងស្នេហារបស់តារាល្បីទាំងពីរដួងនេះ ក៏មិនមែនតែងតែល្អឥតខ្ចោះនោះទេ ។

តារាសម្តែងស្រីវ័យ ៣១ ឆ្នាំរូបនេះបានសារភាពថា នាងនិង Taeyang ធ្លាប់បានបែកគ្នាម្តងរួចមកហើយ មុនពេលដែលព័ត៌មានចុះផ្សាយថា អ្នកទាំងពីរបានទាក់ទងគ្នា ប៉ុន្តែអរគុណព្រះជាម្ចាស់ដែលនាំអោយពួកគេ ត្រលប់ទៅត្រូវរូវគ្នាវិញដូចដើម ។

នាង Min Hyo Rin បន្ថែមទៀតថា តាំងពីទាក់ទងគ្នា វាមិនមែនជាលើកទីមួយទេ ដែលអ្នកទាំងពីរមានរឿងឈ្លោះប្រកែកគ្នា តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេនឹងនៅតែជំនះឧបសគ្គ និងកាត់ចោលបញ្ហាដែលបានកើតឡើងនៅក្នុងជីវីតគូ រហូតឈានដល់ថ្ងៃជ័យ ។

សមាជិកម្នាក់នៅក្នុងក្រុម BigBang គឺលោក G-Dragon បានថ្លែងទៅកាន់អ្នកកាសែតថា នៅពេលដែល Taeyang ឈ្លោះគ្នាជាមួយនិង Min Hyo Rin គាត់តែងតែបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តតាមទឹកមុខរបស់ខ្លួន ។

គួរបញ្ជាក់ឲ្យដឹងថា គ្រប់ពេលទាក់ទងគ្នា Taeyang តែងតែព្យាយាមធ្វើជាមិត្តប្រុសដ៏ល្អឥតខ្ចោះម្នាក់ ហើយបង្កើតភាពសប្បាយរីករាយដល់មិត្តស្រីជារឿយៗ ។ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ម្ចាស់បទ "I need a girl" រូបនេះ តែងតែដឹងខ្លួននឹងកំហុសដែលបានសាងឡើង ហើយធ្វើវាអោយបានល្អប្រសើរជាថ្មីម្តងទៀត ដូចពាក្យចាស់ពោលថា ដឹងខុសចេះកែ គឺជារឿងដ៏ល្អបំផុត ។

អនាគតកូនក្រមុំនៅក្នុងឆ្នាំថ្មីនាង Min Hyo Rin បានថ្លែងទៅកាន់មនុស្សទូទាំងពិភពលោកថា Taeyang គឺជាមិត្តប្រុសដ៏ល្អឥតខ្ចោះម្នាក់សម្រាប់នាង ដូច្នេះហើយទើបនាងសម្រេចចិត្តផ្ញើរជីវីតទៅលើអនាគតស្វាមីម្នាក់នេះ ។ ហើយទទ្ទឹមនឹងនេះផងដែរ នាងគ្រាន់តែសង្ឃឹមថា មនុស្សស្រីគ្រប់រូបអាចនឹងមានដៃគូជីវីតដែលជាមនុស្សល្អបែបនេះ ៕

-ចុចអាន ៖ Taeyang ប្រកាសថ្ងៃរៀបការជាក់លាក់ជាមួយមិត្តស្រី ប៉ុន្តែចំពោះបុណ្យសពរបស់ Jonghyun ក៏....

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo