ផលិតផលមានកូដឈ្មោះ LG D801, ទើបតែបង្ហាញខ្លួននៅក្នុងការធ្វើពិសោធណ៍ ត្រួតពិនិត្យ
ថាមពលក្រាហ្វិក របស់គេហទំព័រ GLBenchMark។

តាមការពិសោធន៍របស់ GLbenchmark, LG D801 ទទួលបានពន្ទុខ្ពស់បំផុត បន្ទាប់មកគឺ iPad 4
និងទីបី គឺ HTC One ប៉ុន្តែមិនដឹងថាការពិសោធន៍នេះ ច្បាស់កំរិតណានោះទេ។ បច្ចុប្បន្ន បណ្តា
ព័ត៌មាននៃការពិសោធន៍ក្រាហ្វិកនេះ ត្រូវបានលុបចេញពីគេហទំព័រហើយ។

តាម Phone Arena, model D801 បានបង្ហាញខ្លួននៅក្នុងការ test នេះប្រើប្រាស់ CPU Snapdragon
800 MSM8974 រួមជាមួយ Chip ក្រាហ្វិក Adreno 330។ ក្នុងនោះ អេក្រង់របស់វាមានកំរិតពន្លឺ 1.792
x 1.080 pixel។ ឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean។

មុន LG D801 គឺមានតែស្មាតហ្វូន ZTE Grand Memo តែមួយគត់ ត្រូវបានបំពាក់ chip Snapdragon
800 ដែលបានបង្ហាញខ្លួននៅចុងខែកុម្ភះឆ្នាំនេះ ឯព្រឹត្តិការណ៍ MWC 2013។ ជាក់ស្តែង ផលិតផល
របស់ក្រុមហ៊ុនចិន មានអេក្រង់កំរិតពន្លឺតែ 720p ប៉ុណ្ណោះ។

ប្រភពព័ត៌មានមួយចំនួនបានសន្និដ្ឋានថា LG D801 អាចនឹងជាស្មាតហ្វូន Nexus ជំនាន់បន្ទាប់។
បណ្តាព័ត៌មានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Google កំពុងតែធ្វើការជ្រើសរើសក្រុមហ៊ុនផលិត
ដល់ Nexus 5 ក្នុងនោះក៏មាន LG ផងដែរ។ ផលិតផលនេះអាចនឹងបង្ហាញខ្លួន នៅក្នុងខែតុលា ឆ្នាំ
នេះ។ បច្ចុប្បន្ន LG នៅមិនទាន់បង្ហាញព័ត៌មានផ្លូវកាតណាមួយពី D801 នោះទេ៕

ដោយ៖ សិលា
ប្រភព៖ VE