បាងកក៖ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ សុក្រ ទី ខែ សីហា ឆ្នាំ ២០១៣ នេះ
បានឲ្យដឹងថា លោក ស៊ូរ៉ាផុង តូវិចាក់ឆៃ រដ្ឋមន្រ្តីក្រសួង ការបរទេសថៃ បានលើកឡើងពីករណី
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានផ្តល់ព័ត៌មាន ទាក់ទងនឹងការផ្អាកបញ្ជា
ទិញ អង្គរពីប្រទេសថៃរយៈពេល ៣ឆ្នាំ ដោយ សារតែអង្ករថៃ គ្មានគុណភាពថា។

លោកបន្តថា បន្ទាប់ពីទទូលព័ត៌មាននេះ ភ្លាមខាងក្រសួងការបរទេសថៃ បានធ្វើការជួបពិភាក្សា
ជាបន្ទាន់មួយ ជាមួយ លោក និវ៉ាត់ថៃរ៉ុង បុណ្យផៃសាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង
ពាណិជ្ជកម្ម ដើម្បីស្វែងរក ដំណោះស្រាយ ព្រោះកន្លងមក ប្រទេសអ៊ីរ៉ាក់ធ្លាប់ បានបញ្ជាទិញអង្ករ
ថៃ ១ លានតោន ក្នុងមួយឆ្នាំ ដែលនេះ ជាចំនួនយ៉ាងច្រើន សម្រាប់ការនាំចេញអង្ករថៃ។

លោក ស៊ូរ៉ាផុង បានបញ្ជាក់ទៀតថា រដ្ឋាភិបាលថៃ បានចាត់តាំងលោក ភិរិយ៉ា ខេមផុន ឯកអគ្គរាជ
ទូតថៃ ប្រចាំ ទីក្រុង អាម៉ាន់ ប្រទេស ហ្ស៊កដានី ដឹកនាំគណៈប្រតិភូតំណាង ក្រសួងពាណិជ្ជកម្ម ធ្វើ
ដំណើរទៅកាន់ ប្រទេស អ៊ីរ៉ាក់នាអំឡុងថ្ងៃទី ១៧-២១ ខែ សីហា ខាងមុននេះ ក្នុងគោលបំណងជួប
ពិភាក្សាជាមួយរដ្ឋាភិបាលអ៊ីរ៉ក់ ក៏ដូច ជាឆ្លើយបំភ្លឺព័ត៌មាន ជុំវិញគុណភាពអង្ករថៃ ដើម្បីឲ្យអ៊ីរ៉ក់មាន
ទំនុកចិត្ត សម្រាប់ការបរិភោគ អង្គថៃ។

ទន្ទឹមគ្នានេះដែរ លោក ស៊ូរ៉ាផុង បានថ្លែងអំណរគុណ ដល់លោក ថាក់ស៊ីន ដែលបានផ្តល់ព័ត៌មាន
ដ៏មានសារៈ សំខាន់ សម្រាប់ ប្រទេសជាតិ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល