CamNews

យក​ខ្សែ​ចង​លិង្គ​ឱ្យ​មាន់​ទាញ នៅ​មុខ​​តួ Eiffel ត្រូវ​នគរ​បាល​ចាប់​ខ្លួន និង​ត្រៀម​ឡើង​តុលាការ

ការ “សម្ដែង​សិល្បៈ” របស់​សិល្បករ​ជនជាតិ​អាហ្វ្រិក​ខាងត្បូង ឈ្មោះ Steven Cohen បានក្លាយ​ជា​ឈុត​ឆាក​សម្ដែង​បែប​កំប្លែង​ឥតគិតថ្លៃ​មួយ ដែល​បណ្ដាលឱ្យ​គាត់​ត្រូវបាន​នគរបាល​ចាប់ខ្លួន ហើយ​ត្រៀម​នឹង​ឡើង​តុលាការ នៅ​ចុង​ឆ្នាំនេះ។

អ្នក​សម្ដែង Steven Cohen យក​ខ្សែ​ចង​លិង្គ​ឱ្យមាន់​អូស នៅ​ទីលាន
Place du Trocadero

កាលពី ​ថ្ងៃទី ១០កញ្ញា​កន្លងទៅ ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ បាន​ទស្សនា​កំសាន្ដ​សប្បាយ​នូវ​ឈុត​ឆាក​សម្ដែង “សិល្បៈ” កំប្លែង​ដោយ​មិន​គិតថ្លៃ​មួយ នៅមុខ​តួ Eiffel របស់​ក្រុង​បារី​ស ប្រទេស​បារាំង។ ដោយ​មិន​ខ្ចី​អើពើ​ដល់​ការរិះគន់​របស់​មនុស្ស​នៅ​ជុំវិញ សិល្បករ​ម្នាក់​ឈ្មោះ Steven Cohen នៅតែ​បញ្ចេញ​កាយវិការ​សម្ដែង របស់ខ្លួន ជាមួយនឹង​សត្វ​មាន់​មួយ​ក្បាល ដែល​ត្រូវបាន​ចងខ្សែ​ជាប់​នឹង​លិង្គ​របស់គាត់។

ការបង្ហាញ​ខ្លួន និង​សម្ដែង​ឈុត​ឆាក​ដ៏​ចម្លែក​នេះ ត្រូវបាន Steven Cohen ធ្វើឡើង នៅ​ចំពោះមុខ​មនុស្ស​រាប់រយ​នាក់ ដែលមាន​វត្ត​មាននៅ​ទីលាន Place du Trocadero នា​វេលា​ម៉ោង​ប្រហែល ៩និង៣០នាទី​ព្រឹក។

ការ​ស្លៀកពាក់​ចម្លែក និង​ចង​ប្រដាប់ភេទ​របស់ខ្លួន ជាប់​នឹង​ខ្សែ​ចង​មាន់​នេះ ធ្វើឱ្យមាន​អន្ដរាគមន៍​ពី​នគរបាល

ការសម្ដែង ​របស់ Cohen នឹងមិន​មាន​អ្វី​ត្រូវ​រិះគន់​នោះទេ ប្រសិន​គាត់​ស្លៀកពាក់​ត្រឹមត្រូវ ។ Cohen ពាក់​ស្បែកជើងកែងចោត ពាក់​រោម​មាន់​ឈ្មោល​នៅលើ​ក្បាល ស្រោមដៃ​ពណ៌​ក្រហម​មាន​ចង​រោម​មាន់ និង​រុំ​ក្រណាត់​ជុំវិញ​ពោះ។ ចំណែក​នៅត្រង់​ប្រដាប់ភេទ​របស់គាត់ គេ​ឃើញ​មាន​ចងខ្សែ​ជាប់​ទៅនឹង​ខ្សែ​ចង​មាន់​ឈ្មោល​មួយ​ក្បាល​ដែល​ដើរ​ នៅខាងមុខ។

ក្រោយពី​បាន​តុបតែង​ខ្លួន​រួច Cohen ចាប់ផ្ដើម​សម្ដែង ដោយ​ដើរ​ត្រាប​តាម​មាន់ នៅ​ចំពោះមុខ​ហ្វូងមនុស្ស​ដែល​កំពុង​យកចិត្តទុកដាក់​នឹង​សកម្មភាព​របស់គាត់។ មេធាវី​របស់ Cohen ឱ្យដឹងថា Cohen បាន​រាំ​ដូច​សត្វ​មាន់​ក្នុង​រយៈពេល​ប្រហែល ១០នាទី មុនពេល​នគរបាល​ម​ក​ដល់។

Steven Cohen ជា​អ្នក​សិល្បៈ​មួយ​រូប ដែល​តែង​បញ្ចេញ​សកម្មភាព​ប្លែក​ៗ​ នៅ​ទី​សាធារណៈ

សកម្មភាព និង​ការ​ស្លៀកពាក់​ដ៏​ចម្លែក​របស់ Cohen បណ្ដាលឱ្យ​គាត់​ត្រូវ​ចាប់ខ្លួន ក្រោម​បទ​ចោទប្រកាន់ថា បាន​បញ្ចេញ​សកម្មភាព​អាក្រក់​នៅ​ទីសាធារណៈ។ ក្រោយ​ការចាប់ខ្លួន​មួយថ្ងៃ Cohen ក៏ត្រូវ​បាន​ដោះ​លែងឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្ដែ អ្នកសិល្បៈ​រូបនេះ​នឹងត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃទី ១៦ខែធ្នូ​ខាងចុង​ឆ្នាំនេះ។

និយាយ​កាន់ជើង​សកម្មភាព​កូន​ក្ដី​ របស់ខ្លួន មេធាវី​របស់ Cohen ថ្លែងថា កូនក្ដី​របស់គាត់​គ្រាន់តែ​ចង់​ប​ញ្ចូ​ន​សារ​ទៅកាន់​មនុស្ស​ទាំងឡាយ អំពី​ការបែងចែក ឬ​ប្រកាន់​គ្នា រវាង​អាហ្វ្រិក​ខាងត្បូង​ដែលជា​ស្រុកកំណើត​របស់ Cohen និង​ប្រទេស​បា​រាំងជា​កន្លែង​ដែល Cohen កំពុង​រស់នៅ តែប៉ុណ្ណោះ។

ដោយ ៖ តារា
ប្រភព ៖ anorak