ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក លើកឡើងអោយដឹងថា ខ្លួននឹងដាក់ពង្រាយយន្តហោះឈ្លប យកការណ៍ US P8 Poseidon នៅលើទឹកដី ប្រទេសសឹង្ហបុរីជាលើកដំបូង បំផុត ក្នុងទំព័រប្រវត្តិសា ស្រ្តយោធា នេះបើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយ ពីគេហ ទំព័រ សារព័ត៌មានបរទេស នាំមុខ ប៊ីប៊ីស៊ី ។

របាយការណ៍ បញ្ជាក់អោយដឹងថា និន្នាការនៃការលើកឡើងខាងលើនេះត្រូវបានគេមើលឲ្យឃើញ ថាជាបរិបទចុងក្រោយបំផុត ពាក់ព័ន្ធនឹងសកម្មភាពយោធា សហរដ្ឋអាមេរិកឆ្លើយតបទៅនឹងភាព តានតឹងជុំវិញប្រធានបទក្តៅ ជម្លោះសមុទ្រចិនខាងត្បូង ។ ប្រភពអោយដឹង ថា យន្តហោះ ឈ្លប យកការណ៍ US P8 Poseidon ប្រភេទ Boeing នឹងបង្ហាញវត្តមានរបស់ខ្លួន រយៈពេល ១ សប្តាហ៍ ពេញនៅលើទឹកដីប្រទេស សឹង្ហបុរី ។

របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះឈ្លប យការណ៍ សហរដ្ឋអាមេរិក US P8 Poseidon ធ្លាប់បំពេញបេសកម្មការងាររបស់ខ្លួនរួចមកហើយ នៅក្នុងប្រទេស ជប៉ុន ហ្វីលីពីន និង ម៉ាឡេស៊ី ។ កិច្ចព្រមព្រៀងនៃការដាក់ពង្រាយ យន្តហោះឈ្លបយការណ៍សហរដ្ឋអាមេរិក US P8 Poseidon ក៏រួមបញ្ជូនដូចគ្នាដែរ ពីប្រតិបត្តិការ ប្រឆាំងភារវកម្មប្រឆាំងចោរសមុទ្រនិងការផ្តល់ជំនួយសង្គ្រោះ គ្រោះធម្មជាតិ ដែលត្រូវបានប្រកាសឡើងនាដើមសប្តាហ៍ថ្ងៃច័ន្ទនេះក្រោយពីជំនួបប្រជុំនៅរដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិក រវាងសមភាគីមកពី ២ ប្រទេស នោះ គឺ រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carter និង រដ្ឋមន្រ្តី ការពារជាតិ សឹង្ហបុរី Ng Eng Hen ។ ច្រើនជាង ការដាក់ពង្រាយយន្តហោះ ឈ្លបយកការណ៍ US P8 Poseidon នៅសឹង្ហបុរី មានការរំពឹងទុកថានឹង មានការដាក់ពង្រាយនៅប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ផ្សេងទៀតដូចគ្នាដែរ។

អំនះអំណាងពីប្រទេសចិន ដែលថា ស្ទើរតែទាំងស្រុង សមុទ្រ ចិនភាគខាងត្បូង ស្ថិតនៅក្រោម អធិបតេយ្យភាពរបស់ខ្លួន នាំមកនូវភាពតានតឹងជាខ្លាំង ជាមួយនឹងបណ្តាប្រទេសជិតខាងរួមមាន ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសមួយ ចំនួន ផ្សេងទៀត ។ ច្រើនជាងការអះអាង ចិនបានសាងសង់ឡើង កោះសិប្បនិម្មិត បានមួយចំនួន ហើយ ។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏មាន ជម្លោះដាច់ដោយឡែក មួយផ្សេងទៀត ជាមួយនឹងប្រទេសជប៉ុន ផងដែរ ពាក់ព័ន្ធនឹងសមុទ្រចិន ភាគខាងកើត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី