CamNews

សង្ស័យរឿងប្រច័ណ្ឌ ប្ដីបាញ់សម្លាប់ ប្រពន្ធ រួចបាញ់ខ្លួន បន្សល់ទុកកូនប្រុសអាយុ ២ឆ្នាំនៅកំព្រា

ស្ទឹងត្រែង ៖ អំពើឃាតកម្មថ្មីមួយទៀត បានកើតឡើងដ៏គួរឱ្យរន្ធត់ និងធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែល រស់នៅក្រុងស្ទឹងត្រែង ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោយពីមាន ករណីបុរសជាប្ដី បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចបាញ់សម្លាប់ខ្លួនឯង គ្មានញញើតដៃស្លាប់ ក្នុងថ្លុកឈាមទាំងពីរនាក់នៅក្រោមផ្ទះម្ដាយ បង្កើត (ម្ដាយរបស់ប្រពន្ធ) ។

ឃាតកម្មបាញ់សម្លាប់ប្រពន្ធរួចបាញ់ សម្លាប់ខ្លួនឯងខាងលើនេះ បានបន្សល់ទុក កូនប្រុសអាយុ២ខួបឱ្យនៅកំព្រាជាមួយជីដូន ដែលហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើត ឡើងនៅវេលាម៉ោងប្រមាណ១១និង១០នាទី យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ស្ថិត នៅ ផ្ទះម្ដាយខាងប្រពន្ធ ក្នុងភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋនិង សមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានជាជំហានដំបូង អាចផ្ដើមចេញពីរឿងប្រពន្ធ រហូតធ្វើឱ្យបុរស ជាប្ដីទប់កំហឹងមិនបាន ដកកាំភ្លើងបាញ់សម្លាប់ ភរិយា ពេលកំពុងដេកលើអង្រឹងក្រោមផ្ទះ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសជាប្ដីគឺជាមន្ដ្រី អង្គរក្ស ធ្វើការនៅភ្នំពេញ ហើយទើបនឹង ធ្វើដំណើរជាមួយប្រពន្ធនៅឯផ្ទះម្ដាយ ក្នុង ក្រុងស្ទឹងត្រែង ។

សមត្ថកិច្ចបានបន្ដថា បុរសជាប្ដីឈ្មោះ ភឿង ចិន្ដា អាយុ២៤ឆ្នាំ រីឯស្ដ្រីជាប្រពន្ធ ឈ្មោះអឿង សុនីតា អាយុ២៣ឆ្នាំ ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ពេលដែលពួកគេទើបត្រឡប់ទៅដល់ផ្ទះ ម្ដាយ គឺនិយាយលេងជាមួយគ្នាដោយពាក្យ ផ្អែមល្ហែមពុំមានរឿងអ្វីកើតឡើងនោះទេ ប៉ុន្ដែមុនពេលកើតហេតុនោះ ស្ដ្រីជាប្រពន្ធ កំពុងដេកនៅលើអង្រឹង ស្រាប់តែបុរសជាប្ដី បានទៅនិយាយលេងជាមួយ រួចមានពាក្យ សំដីធ្ងន់ដាក់គ្នាខ្លាំងៗ តែស្ដ្រីជាម្ដាយនៅលើ ផ្ទះដែលកំពុងមើលចៅ មិនបានចាប់អារម្មណ៍ នោះទេ ដោយគិតថា ការឈ្លោះប្រកែកគ្នា បន្ដិចបន្ដួចរវាងប្ដីប្រពន្ធទាំងពីរនាក់ គឺជារឿង ធម្មតា ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីមាន សំដីធ្ងន់ស្រាលដាក់គ្នារួចមក ស្រាប់តែឮសំ ឡេងផ្ទុះអាវុធពីក្រោមផ្ទះ ហើយស្ដ្រីជាម្ដាយ បានឮកូនប្រសាប្រុសស្រែកនិងផ្ដាំទៅគាត់ ខ្លាំងៗថា ឱ្យជួយមើលចៅផង រួចក៏ឮស្នូរផ្ទុះ អាវុធថែមទៀត ដែលសំឡេងផ្ទុះអាវុធចុង ក្រោយនេះ គឺជាការបាញ់សម្លាប់ខ្លួនឯង ក្រោយពីបាញ់សម្លាប់ស្ដ្រីជាប្រពន្ធ ដោយ កាំភ្លើងខ្លី កា ៥៩ ។

ក្រោយពីមានរឿងនេះកើតឡើង កម្លាំង នគរបាលមូលដ្ឋាននិងកម្លាំងនគរបាលព្រហ្ម ទណ្ឌ ខេត្ដស្ទឹងត្រែង បានចុះទៅផ្ទះកើតហេតុ ដើម្បីសួរនាំ ហើយបានរកឃើញសំបកកាទូស ចំនួន៣គ្រាប់នៅក្រោមផ្ទះ ។

បើតាមការបញ្ជាក់របស់មន្ដ្រីនគរបាល ដែលចុះទៅពិនិត្យសពជនរងគ្រោះទាំងពីរ នាក់ប្ដីប្រពន្ធបានបង្ហាញថា បុរសជាប្ដីបាន បាញ់ខ្លួនចំសៀតផ្កាមួយគ្រាប់ ពីស្ដាំធ្លាយទៅ ឆ្វេង រីឯស្ដ្រីជាប្រពន្ធត្រូវប្ដីបាញ់ចំសៀតផ្កា ពីឆ្វេងទៅស្ដាំ ។

ក្រោយពិនិត្យសពរួចមក សមត្ថកិច្ចបាន ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗ នេះ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស ដែល យាមប្រចាំការនៅគោលដៅសាលាក្ដីខ្មែរក្រ ហម ក៏បានបាញ់សម្លាប់ប្រពន្ធទី៤ វ័យក្មេង របស់ខ្លួនស្លាប់ក្នុងតូបអ៊ុតសក់ នៅផ្សារសូរិយា ម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រួច ហើយមន្ដ្រីអាវុធហត្ថរូបនេះ ក៏បានបាញ់ សម្លាប់ខ្លួនឯងដួលស្លាប់ក្បែរប្រពន្ធផងដែរ ហើយឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចសន្និ ដ្ឋានក៏បណ្ដាលមកពីរឿងប្រច័ណ្ឌផងដែរ ។

ដោយឡែកករណីមួយទៀត ក៏កើតឡើង ស្រដៀងនេះទៅលើទៅអាជីវករលក់ក្រណាត់ នៅក្នុងផ្សារអូឡាំពិក បានចាក់សម្លាប់ប្រពន្ធ របស់ខ្លួននៅក្នុងផ្ទះ បុរីសូនី ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យខណ្ឌ មានជ័យ រួចចាក់ សម្លាប់ ខ្លួនឯងតាមក្រោយ ប៉ុន្ដែហេតុការណ៍នេះ ស្ដ្រីជាភរិយាមិនបាន ស្លាប់នោះឡើយពោល ត្រឹមរងរបួសធ្ងន់ប៉ុណ្ណោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល