CamNews

ទិត្យ វិច្ឆិកា ប្រកាស​វិល​ចូល​សិល្បៈ​ជា​ថ្មី ក្រោយ​ពី​បាត់​ឈ្មោះ​១០​ឆ្នាំ

(ភ្នំពេញ)៖ បន្ទាប់ពីអវត្តមានបាត់មុខពីវិស័យសិល្បៈអស់រយៈកាលប្រមាណ១០ឆ្នាំនិងបានប្រើពេលវេលានេះ ដើម្បី​ធ្វើ​កម្ម​ភាព​មនុស្ស​ធម៌​មក​នោះ អតីត​តារា​ចម្រៀង​មាន​ធំដំបងលោក ទិត្យ វិច្ឆិកា ថ្មីៗនេះបានប្រកាសខ្លួនវិលចូលសិល្បៈ​ជា​ថ្មី​ ព្រ​មទាំង​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​គាំ​​ទ្រ​លើក​​ទឹក​ចិត្ត​ពី​សំណាក់​ទស្សនិក​ជន​ផង​ដែរ។

បើតាមការថ្លែងឲ្យដឹងពីលោក ទិត្យ វិច្ឆិកា បាននិយាយថាផលិតកម្មយូធូនឹងកើតឡើងម្តងទៀ​​តគឺមាននៅក្នុងអាល់ប៊ុម (ខ្ញុំត្រឡប់​មក​វិញ) ។ ម្យ៉ាង​ទៀត​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ត្រឡប់​មកក្នុងអា​ជីពជាអ្នកសិល្ប:វិញ គោល​បំណង​របស់​ខ្ញុំ​គឺ​ច្រៀង​រក​ប្រាក់ ដើម្បី​ទៅ​ជួយ​ជន​ក្រី​ក្រ ជនពិការ កុ​មារកំព្រា នឹងប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលដែលខ្វះទឹកប្រើប្រាស់ ។

លោក ទិត្យ វិច្ឆិកា បានរំលឹកថាពេលដែលខ្ញុំមានកំណើតក្លាយជាអ្នកចម្រៀងគឺផលិតកម្មយូធូ​ជា​អ្នក​ជ្រោម​ជ្រែង​ ហើយ​ការ​បាត់​បង់​អាជីព​ត្រឡប់​ទៅ​វិញ​ក៏​នៅ​ផលិត​កម្ម​យូធូដែរដោ​យសារតែមានជនអគតិជាអ្នកបំផ្លាញ ។ ខ្ញុំបាត់បង់កិត្តិយស​នៅ​ឆ្នាំ២០០៦ តែពេលនេះគឺឆ្នាំ ២០១៦ ខ្ញុំ​នឹង​ព្យាយាម​ម្តង​ទៀត​ ដើម្បី​ឲ្យ​ជីវិត​អ្នក​ចម្រៀងរបស់ខ្ញុំត្រឡប់មកវិញហើយការព្យាយាមម្តងនេះ គឺ​ព្យាយាម​ទៅ​ជួយ​ជន​ជាតិ​ខ្មែរ​ដែល​កំពុង​​លំបាក​ឲ្យ​បាន​គ្រប់​ទី​កន្លែង​ជា​មិន​​ខាន​​នៅ​​លើ​​ទឹក​​ដី​កម្ពុជា ហើយ​បើ​បង​ប្អូន​ខ្មែរគាំទ្រការត្រឡប់មកវិញរបស់ខ្ញុំសូមបងប្អូនមេត្តាលើកទឹកចឹត្តផង។

ជាមួយការថ្លែងដូច្នេះលោក ទិត្យ វិច្ឆិកា ក៏បានអំពាវនាវថាសូម ឯកឧត្តម លោកឧកញ្ញាលោកជំទាវ នឹងបងប្អូនខ្មែរដែលនៅក្នុងស្រុក​នឹង​តាម​បណ្តា​ប្រទេស​នីមួយៗសូមមេត្តាជួយគាំទ្រការវិលត្រឡប់មកវិញរបស់ខ្ញុំបាទផងនៅក្នុងអាល់ប៊ុម ( ខ្ញុំត្រឡប់មកវិញ )​ របស់ខ្ញុំ ទិត្យ វិច្ឆិកា ។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន (One Coin )នឹង ភោជនីដ្ឋាន ( Jet Star ) ព្រមទាំងសិ​ប្បកម្មរដែក (ភី អេស ស៊ី) នៅ​ក្នុង​ស្រុក​ដែល​បាន​ជួយ​ឧប្ថម្ភ មក​ដល់​ក្រុម​ហ៊ុនខ្ញុំដើម្បីឲ្យការផលិតមានដំណើរការនឹងចរាចណ៍នៅលើទៅផ្សានៅថ្ងៃខាងមុខនេះ។ ហើយ​សង្ឃឹម​ថា​នឹង​មា​ន​ក្រុម​ហ៊ុន​ផ្សេងៗ​​ទៀត​​នឹង​​ជួយ​ឧប្ថម្ភ​បន្ថែម​ទៀត​ជា​មិន​ខាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង