ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ ព្រមទាំងអ្នករត់ម៉ូតូឌុបបាននាំគ្នាបើកម៉ូតូ ដេញតាមពីក្រោយរថយន្ដកាមរីស៊េរី២០០៧ ពណ៌ស គ្មានស្លាកលេខមួយគ្រឿង បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌចំការមនស្មាន តែសមត្ថកិច្ចដេញបង្ក្រាបក្រុមចោរប្លន់ប្រដាប់ អាវុធ លួចរថយន្ដ ។ ប៉ុន្ដែធាតុពិតករណី ដែលកម្លាំងសមត្ថកិច្ចជាច្រើននាក់បានបើក ម៉ូតូដេញតាមរថយន្ដស៊េរីទំនើបមួយគ្រឿង នេះ ដែលបើកដោយបុរសម្នាក់មិនស្គាល់អត្ដ សញ្ញាណ គឺកើតឡើងពាក់ព័ន្ធទៅនឹងករណី គ្រោះថ្នាក់ចរាចរ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនដំបូងអ្នកបើករថយន្ដស៊េរីទំនើបមួយ គ្រឿងនេះ បានបើកបុកម៉ូតូនៅម្ដុំផ្លូវ២៤០ កែងផ្លូវព្រះនរោត្ដម ក្នុងទឹក ដីខណ្ឌដូនពេញ ពេលនោះ អ្នកបើករថយន្ដមិនបានឈប់ដោះ ស្រាយជាមួយអ្នកជិះម៉ូតូនោះឡើយ ហើយ បានបើករត់ធ្វើឱ្យជនរងគ្រោះនិងប្រជាពល រដ្ឋនៅក្បែរនោះ ជាពិសេសអ្នករត់ម៉ូតូបាន នាំគ្នាជិះម៉ូតូដេញតាមពីក្រោយរថយន្ដដែល ធ្វើដំណើរតាមផ្លូវជាច្រើនខ្សែ ក្នុងខណ្ឌដូន ពេញ និងធ្លាយទៅខណ្ឌចំការមន និងម្ដុំកោះ ពេជ្រ ។

ព្រឹត្ដិការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលកាន់តែខ្លាំងឡើងរហូតធ្វើឱ្យកម្លាំង សមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលមូល ដ្ឋាន នគរបាលចរាចរណ៍ និងអាវុធហត្ថបាន នាំគ្នាបើកម៉ូតូដេញតាមពីក្រោយរថយន្ដ មួយគ្រឿងនេះ រហូតឃាត់បាននៅក្បែរ ធនាគារជាតិ ជិតមន្ទីរពេទ្យព្រះអង្គឌួង ។
សមត្ថកិច្ចបានបន្ដថា ក្រោយឃាត់រថយន្ដ បានស្នងការនគរបាលរាជធានីភ្នំពេញ បាន បញ្ជាឱ្យបញ្ជូនរថយន្ដនិងអ្នកបើកបរទៅកាន់ ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់អំពីអត្ដសញ្ញាណអ្នកបើករថយន្ដស៊េរី ទំនើបនេះឡើយ ប៉ុន្ដែច្បាស់ជាកូនអ្នកមាន មុខមានមាត់ និងមានទ្រព្យសម្បត្ដិ ព្រោះ បើករថយន្ដដែលមានតម្លៃថ្លៃបែបនេះ ។

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ដែល មានជំនាញលើកការដោះស្រាយបញ្ហាគ្រោះ ថ្នាក់ចរាចរបាននិយាយថា នេះមកពីអ្នកបើក រថយន្ដមិនចេះយល់ពីច្បាប់ ចរាចរណ៍ ហើយ បើឈប់ដោះស្រាយ នោះនឹងគ្មានរឿងកើត ឡើង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលបែបនេះ ទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល