កងទ័ពអាមេរិកទើបបានឧទ្ទេសនាមរថពាសដែកថ្មីមួយប្រភេទដែលមានលទ្ធភាពផ្ដល់ប្រភព
អគ្គិសនីសម្រាប់ទាហានអាមេរិកនៅពេលពួកគេស្ថិតក្នុងស្ថានភាពលំបាក។

កាលពីដើមសប្ដាហ៍នេះ កងទ័ពអាមេរិកបានឧទ្ទេសនាមរថយន្ដកងទ័ពថ្មីមួយប្រភេទរបស់ខ្លួន
រថយន្ដយោធានេះមិនត្រឹមតែត្រូវបានកែលំអអោយស៊ីប្រេងតិចប៉ុណ្ណោះទេ តែវាក៏មានលទ្ធភាព
បង្កើតប្រភពអគ្គិសនីដើម្បីអោយទាហានអាមេរិកប្រើប្រាស់ក្នុងទីតាំងដែលមានស្ថានភាពអាក្រក់
ដូចនៅអាហ្គានីស្ថានជាដើម។

រថយន្ដយោធាដែលត្រូវបានឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំអន្ដរជាតិរបស់សមាគមវិស្វកររថយន្ដ ឆ្នាំ ២០១២ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦មេសានេះ មានឈ្មោះថា FED Bravo ។

ក្រុមមន្ដ្រីយោធាអាមេរិកបានអោយដឹងថា FED Bravo ប្រើប្រាស់ប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ អាចផ្ដល់ថាមពលអគ្គិសនី និងអាចត្រូវបានប្រើប្រាស់នៅក្នុងមូលដ្ឋានទ័ពតូចៗរបស់អាមេរិក។

FED Bravo ស៊ីប្រេងតិច ជាកត្តាល្អមួយសម្រាប់ទាហានអាមេរិក ក្នុងការចូលប្រយុទ្ធ។

FED Bravo ត្រូវបានរចនាឡើងដោយមានការចូលរួមពីក្រុមនិស្សិតមួយក្រុមដែលមានគ្នាចំនួន
១៨នាក់។ រថយន្ដនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កងទ័ពអាមេរិក
ជាក់ស្ដែង វាអាចសំចៃប្រេងសាំង ដំណើរការមានប្រសិទ្ធិភាពខ្ពស់ ស្រាល ផ្ទុកបានច្រើន និងមាន
កន្លែងដាក់អាវុធយ៉ាងសមស្រប៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Defencetalk