CamNews

បុរសម្នាក់ ត្រូវគេបាញ់ ៤គ្រាប់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងសង្វេគ នៅហាងគុយទាវ «ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ»

- ជនរងគ្រោះ ឈ្មោះ ឡោ សុភាព ជាប្រធានរដ្ឋបាល រោងចក្រស៊ីនម៉ា

ភ្នំពេញ៖  ឃាតកម្មដ៏ព្រឺព្រួចកណ្តាលរាជធានីភ្នំពេញ បានកើតមានទៀតហើយនារាត្រីនេះ ដោយបុរសម្នាក់ ត្រូវ បានគេបាញ់ចំនួន ៤គ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាម នៅក្នុងហាងគុយទាវ «ឆ្នាំង ភ្លើងសឹងហ៊ឺភ្នំពេញ» នៅជិតវិទ្យាល័យបឹងកេងកង ក្នុងសង្កាត់បឹងកេង១ ខណ្ឌចំការមន។ សមត្ថកិច្ច បានបញ្ជាក់ថា ឃាតកម្មបាញ់សម្លាប់នេះ សង្ស័យជារឿងគំនុំ មិនមែនជាអំពើប្លន់នោះឡើយ។

ឃាតកម្មបាញ់សម្លាប់បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២០នាទីយប់ថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ឆ្នាំ២០១៥នេះ។ ជនរងគ្រោះ មានឈ្មោះ ឡោ សុភាព អាយុ ៣២ឆ្នាំ មានលំនៅឋានក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងមានមុខរបរជាប្រធានរដ្ឋបាលរោងចក្រស៊ីនម៉ា នៅម្តុំផ្លូវវែងស្រេង។ ភរិយាជនរងគ្រោះមានឈ្មោះ ឃ្លាំង ស្រីមុំ ជាបុគ្គលិកក្រុមហ៊ុនឯកជន។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេមិនដឹងថា ជនរងគ្រោះ និងជនបង្កនាំគ្នាមក ពីទីណានោះទេ ស្រាប់តែជិះម៉ូតូដល់កន្លែងកើតហេតុ បានឈប់ឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា។ ពេលនោះ គេបានឭជនជនរងគ្រោះ ស្រែកថា «លុយហ្នឹងអញគង់តែសងហ្អែងទេ»។

ក្រោយពីស្រែកដូច្នេះ ជនរងគ្រោះ ក៏បានរត់ចូលទៅក្នុងហាងគុយទាវ «ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ» ហើយក្រុមជន ល្មើស ក៏រត់ចូលតាម និងដកកាំភ្លើង K59 បាញ់ចំនួន ៤គ្រាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាល និងកន្លែងផ្សេងៗ ទៀត បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗមួយរំពេច។

ក្រោយបាញ់ប្រហារលើជនរងគ្រោះហើយ ជនសង្ស័យបានយកកាបូបលុយ និង ទូរស័ព្ទដៃរបស់ជនរងគ្រោះ ឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ។ ម៉ូតូជនរងគ្រោះមិនត្រូវបានជនសង្ស័យយកទៅនោះទេ។

បុរសរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែល ៣៥ឆ្នាំ ពាក់អាវស ខោខ្មៅ ជិះម៉ូតូម៉ាកអាយខុន ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1AC-7591 តែម្នាក់ឯង។ ចំណែកឯជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម មានគ្នា ២នាក់។

ក្រោយកើតហេតុភ្លាមៗ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសលវិច័យ។

ជំហ៊ានដំបូង នៃការពិនិត្យកន្លែងកើតហេតុ និងសាកសួរទៅលើសាក្សីឃើញហេតុការណ៍ សមត្ថកិច្ច បានធ្វើការសន្និដ្ឋានការបាញ់ប្រហារនេះ មិនមែនជាអំពើប្លន់នោះទេ តែអាចជារឿងគំនុំ។

ការបាញ់ប្រហារ ដ៏គួរឲ្យរន្ធត់ និងព្រឺព្រួចបែបនេះ ធ្លាប់បានកើតឡើងម្តងផងដែរកាលពីចុងឆ្នាំ២០១៤ ទៅលើពាណិជ្ជករដ៏ល្បីមួយរូប នៅកម្ពុជា គឺលោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅក្បែរពហុកីឡដ្ឋានជាតិ អូរឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នៅអំឡុងម៉ោងជាង ៧យប់ គ្រារូបលោកបើករថយន្តមកទិញផ្លែឈើ។ រហូតដល់បច្ចុប្បន្នសំណុំរឿងធ្វើឃាតបាញ់ប្រហារនេះ នៅមិនទាន់បិទបញ្ចប់ នៅឡើយនោះទេ៕

<object width="500" height="300" data="http://www.youtube.com/v/zu9RNAQP0xQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zu9RNAQP0xQ&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល