CamNews

ឆាយ វិរៈយុទ្ធ ចូលរួមបរិច្ចាគឈាម​នាឱកាស​ថ្ងៃ១៤ កុម្ភៈទីវា​នៃក្តីស្រលាញ់

(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះនិងមានប្រជាប្រិយភាពរបស់ផលិតកម្មសាន់ដេលោក ឆាយ វិរៈយុទ្ធ នាឱកាសថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះបាន​ចំណាយពេលវេលារបស់​ខ្លួនចូលរួម​បរិច្ចាគឈាម​ នៅមន្ទីពេទ្យព្រះ​អង្គរឌួងដែលរៀបចំ​ឡើងដោយមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ក្រោមការចូលរួមជាអធិបតីភាពពី​សំណាក់ឯកឧត្តម្ភ ប៉ា សុជាតិវង្សអភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ។

ក្រៅពីការចូលរួមផ្តល់ឈាមនាកាសថ្ងៃទី១៤ កុម្ភៈ ជាទិវាក្តីស្រលាញ់នេះតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ ក៏បានធ្វើការអំពា​វនាវស្នើ​ឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរត្រូវចូលរួមបរិច្ចាគ​ឈា​ម​ទាំងអស់​គ្នាដើម្បីជាការជួយសង្គ្រោះ ​​ដល់ជីវិតមនុស្ស ដែលកំពុងខ្វះនិងត្រូវកា​របញ្ចូលឈាមបន្ថែម។

លោក ឆាយ វិរៈយុទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃើញការអំពាវនាវរបស់មជ្ឈ​ម​ណ្ឌ​ល​ជាតិ​ផ្តល់​ឈាម ដែលធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានា​ក្នុងគោលបំណង​ដើ​ម្បីឲ្យ​យុវជន​ និងពលរដ្ឋខ្មែរ​ទូទៅ ចូលរួមផ្តល់ឈាមនាកាសទិវានៃក្តី​ស្រលាញ់១៤ កម្ភៈ ដោ​យរៀ​ប​ចំធ្វើឡើងនៅមន្ទីពេទ្យព្រះអង្គរឌួងនេះហើយ ទើបបណ្តាលឲ្យលោកសុខចិត្ត​លះបង់ពេលវេលាផ្ទាល់ខ្លួន មកចូលរួមបរិច្ចាគឈាម​ជួយសង្គ្រោះជីវិត​មនុស្សដែលកំពុង​ ត្រូវការឈាមជាចាំបាច់នោះ។

តារាចម្រៀងប្រុសរូបសង្ហាទទួលបានការគាំទ្រច្រើន ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់វណ្ណៈលោក ឆាយ វិរៈយុទ្ធ បានបញ្ជាក់បន្ថែមថា ជាលើកទីពីរសម្រាប់ខ្ញុំដែលបានស្ម័គ្រចិត្ត​ក្នុង​ការ​ចូលរួមបរិច្ចាគ​ឈាម​ ជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលត្រូវការឈាមប្រភេទ(A+) ដូច​ឈា​មរបស់ខ្ញុំនេះដែរ។ ជាមួយគ្នានឹងការថ្លែងដូច្នេះលោក ឆាយ វិរៈយុទ្ធ ក៏បានបង្ហាញការសប្បា​យ​ចិត្តនិង​ផ្ញើរ​ជាសេចក្តី​ស្រ​លាញ់ដល់មិត្តៗយុវវ័យ​ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រ​ទេស​ដែលតែងបន្តចូលរួមនូវការគាំទ្រ។ជា​ ពិសេស​គឺនៅថ្ងៃទិ១៤ កុម្ភៈ ដែលជាទីវានៃក្តីស្រលាញ់​នេះលោកបានលើការ​អំពាវនាវសម្រាប់​យុវជននិង យុ​វត្តី​ខ្មែរ​ទាំងអស់សូមកុំភ្លើតភ្លើន​ប្រព្រឹ​ត្តទង្វើរ​មិនគប្បីប្រាចាក ​ពីសិលធម៌​សង្គមឲ្យសោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី