ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ពីទំព័របរទេស Yahoo ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា យុវតីម្នាក់ បានបើកឡានទៅ
បុកនឹងឡានប៉ូលីស ដែលកំពុងតែចតនៅម្ខាង ដើម្បីគេចផុតពីការចាប់ជំរិតរបស់ឧក្រិដ្ឋជន
មា្នក់ ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនៅឯរដ្ឋ New
Jersey សហរដ្ឋអាមេរិក ហើយបើនិយាយពីឧក្រិដ្ឋជន ដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ
វិញ មានឈ្មោះថា Floribert Nava វ័យ ៤៥ ឆ្នាំ ជាប់ចោទពីបទ ចាប់ជំរិតយុវតីម្នាក់ អោយ
បើកឡានទៅរដ្ឋ Philadelphia ក៏ព្រោះតែមានជម្លោះរឿងស្មុំកូនមកចិញ្ចឹម ដោយឪពុកម្តាយ
កូនចិញ្ចឹមតូចនោះ រស់នៅក្នុងរដ្ឋមួយនេះ។

បន្ទាប់ពីយុវតីឆ្លាតវៃរូបនេះ បានបើកឡានទៅបុករថយន្តប៉ូលីស ដែលកំពុងតែចតស្ងៀមនៅ
ម្ខាងនៃផ្លូវហើយនោះ រំពេចនោះ លោក Floribert ក៏ត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗ ខណៈពេល
ដែលក្នុងដៃប្រដាប់ដោយអាវុធ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ yahoo