ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងបរិបទ វិបត្តិនយោបាន ដ៏ហែកហួរ និងរ៉ាំរៃ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ជាលទ្ធផល ក្រុងបាងកក ត្រូវបានរដ្ឋាភិបាលថៃ ប្រកាសចាត់ចូលទៅក្នុងសភាព មានអាសន្ន ក្នុងរយៈពេល ៦០ ថ្ងៃ ខណៈមានប្រសិទ្ធភាព ចាប់ពីថ្ងៃពុធ នេះតទៅ បន្ទាប់ពីមាន សភាពតានតឹង ជាខ្លាំង ទៅនឹងការផ្ទុះការតវ៉ា រហូតដល់មានករណី បំផ្ទុះគ្រាប់បែក ដល់ទៅពីរ លើកទៅលើហ្វូងបាតុករ ប្រឆាំងនឹងរដ្ឋាភិបាល ដោយបានញ៉ាំងអោយ ក្រុមបាតុករ យ៉ាងហោច ណាស់ ២៨ នាក់ ទទួលរងរបួស ធ្ងន់ និងស្រាល កាលពីចុងសប្តាហ៍ កន្លងទៅ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស អាស៊ីវ័ន ។

គួររំឭកផងដែរថា កាលពីចុងសប្តាហ៍ទៅនេះ អំឡុងពេលដែលមានការផ្ទុះ ការតវ៉ា ទ្រង់ទ្រាយធំ ទូទាំងក្រុង រហូតដល់ថ្នាក់បិទក្រុងនោះ ក្រុមបាតុករ ២៨ នាក់ បានទទួលរងរបួស ក្រោយពីមាន ករណីបំផ្ទុះគ្រាប់បែក ដល់ទៅ ២ លើក នៅចុងថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ យ៉ាងណា មិញ រហូតមកដល់វេលាព្រឹក ថ្ងៃអង្គារ ម្សិលម្ងៃនេះ រដ្ឋាភិបាលចាំផ្ទះថៃ ដែលមានលោកស្រីយីង ឡាក់ ស៊ីណ៉ាវ៉ាត់ត្រា ជានាយករដ្ឋមន្រ្តីនោះ ក៏បានប្រកាស ចាត់ក្រុង ចូលទៅក្នុងសភាពមានអា សន្នផ្ទាល់តែម្តង។

បន្ថែមពីលើនេះ បើយោងតាម សេចក្តីរាយការណ៍ ពីកាសែតក្នុងស្រុកថៃ The Nations បានអះអាង បន្តអោយដឹងថា មេដឹកនាំ ក្រុមអាវក្រហម លោក  Kwanchai Praipana បន្ទាប់ពីត្រូវបានគេលប លួច បាញ់ នៅក្នុងភូមិគ្រឹះរបស់លោកហើយនោះ ភ្លាមៗ ក៏មានកិច្ចអន្តរាគមន៍ ដោយបានបញ្ជូន រូបគាត់ ទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងស្រុក មួយកន្លែង តែទោះជាយ៉ាងណា មកទល់នឹង ខណៈនេះពុំទាន់ មានសេចក្តីរាយការណ៍ ណាមួយ បញ្ជាក់អោយដឹង ពីស្ថានភាព ជម្ងឺរបស់គាត់ នៅឡើយទេ ។

ជាការឆ្លើយតប ដើម្បីជាដំណោះស្រាយ ទៅនឹងវិបត្តិនយោបាយ ដ៏ហែកហួរមួយនេះ រដ្ឋាភិបាល លោកស្រី យីងឡាក់ បានប្រកាសថា នឹងមានការបោះឆ្នោតសាជាថ្មី នៅថ្ងៃទី ២ ខែកុម្ភៈខាងមុខ នេះ តែផ្ទុយទៅវិញ គណបក្សប្រឆាំង បានប្រកាន់ជំហរ របស់ខ្លួន នោះគឹ ធ្វើពហិកា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន