នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំនេះ ក្រុមហ៊ុន Huawei បានបន្តធ្វើការបង្ហាញណែនាំបណ្តាផលិតផលថ្មីៗ របស់ ខ្លួន ដែលរួមមាន MediaPad M2 10 រួមជាមួយនឹង Smartwatch Android Wear ថ្មីពីរម៉ូដែល ទៀត។

យោងតាមគេហទំព័រ Android Authority, MediaPad M2 10 គឺជាថេប្ល៊ែតទំហំធំរបស់ Huawei ជាមួយ នឹងការ រចនាម៉ូតសំបកធ្វើពីលោហធាតុ កម្រាស់ 7,35mm។ វាបំពាក់នូវអេក្រង់ IPS LCD 10.1 inch Full HD, chip ដំណើរការ Kirin 930 របស់ Huawei, RAM 2GB/3GB, អង្គផ្ទុកទិន្នន័យ 16GB (សម្រាប់ ម៉ូដែលពណ៌ប្រាក់) និង 64GB (សម្រាប់ម៉ូដែលពណ៌មាស)។ ថេប្ល៊ែតក៏មានគាំទ្រដាក់បន្ថែមមេម៉ូរីក្រៅ microSD, កាមេរ៉ាក្រោយ 13MP, កាមេរ៉ាមុខ 5MP, ថាមពលថ្ម 6600 mAh និងប្រើ Android 5.1.1 Lollipop។

ដោយឡែកសម្រាប់ម៉ូដែលពណ៌មាស វាត្រូវបានភ្ជាប់មកជាមួយដោយប៊ិក stylus ដែលក្រុមហ៊ុនបាន ហៅថា M-Pen។ ឧបករណ៍នេះនឹងត្រូវបានដាក់លក់នៅអាមេរិច ចាប់ពីខែមីនា ឆ្នាំនេះ ជាមួយនឹង តម្លៃលក់សម្រាប់ម៉ូដែល ពណ៌ប្រាក់ (2GB/16GB) Wi-Fi គឺ 349 USD និង 419 USD សម្រាប់ម៉ូដែល ពណ៌មាស (3GB/64GB Wi-Fi)។ បើសិនជាចង់បានម៉ូដែលមាន LTE អ្នកត្រូវថែមប្រាក់ចំនួន 50 USD សម្រាប់គ្រប់ម៉ូដែល។

បន្ទាប់មកនេះគឺជាគំរូ smartwatch Android Wear ស៊េរីខ្ពស់ថ្មីពីរម៉ូដែលទៀតរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា Watch Jewel និង Watch Elegant។ ចំនុចខុសប្លែកគ្នាតែមួយគត់រវាង Watch Jewel និង Elegant ជាមួយនឹង Huawei Watch ម៉ូដែលធម្មតាគឺ មានកម្រាស់ក្រាស់ និងធំជាងម៉ូដែល Watch ស្តង់ដារ។

និយាយពីលក្ខណៈសម្បតិ្តរបស់ពួកវាវិញ Watch Jewel និង Watch Elegant សុទ្ធតែមានអេក្រង់ AMOLED រាងមូល 400x400 pixel ផ្ទៃមុខស្រោបដោយកញ្ចក់ sapphire ដ៏រឹងមាំ, chip ដំណើរការ Snapdragon 400 Quad Core, អង្គផ្ទុកទិន្នន័យ 4GB និង RAM 512MB។ ចំណែកការរចនាម៉ូត Watch Jewel ត្រូវបានស្រោប ដោយមាស និងមានខ្សែស្បែកពណ៌ខៀវ រួមជាមួយនឹងថ្ម Swarovski 1.5 mm ចំនួន ៦៨គ្រាប់ព័ទ្ធជុំវិញអេក្រង់ នៃឧបករណ៍។ Smartwatch ទាំងពីរម៉ូដែលនេះត្រូវបាន ដំឡើងរួមជាស្រេចនូវផ្ទៃនាឡិកា ១០ម៉ូតផ្សេងគ្នា ស្ទីលតម្រូវទៅលើនារីៗ៕

ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Authority, Vreview