ព័ត៌មានកីឡា៖ តំណែងលក្ខណៈត្រឹមជាកីឡាករ វាយកូនបាល់មួយរូប លោក Justin Verlander ជាប់កិច្ចកុងត្រាប្រកួតដល់ទៅ ៥ ឆ្នាំ អាចទាញបានប្រាក់ចំណូល ត្រឹមតែ ១៨០ លានដុល្លារ ប៉ុន្ដែ Floyd ចំណាយត្រឹមតែមួយយប់ ជាមួយ បាក់ គីអៅ ក៏អាចរំពឹងទុកថា រកបានដល់ទៅ ១៨០ លានផងដែរ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចេញពីទីក្រុង New York បានឲ្យដឹងថា ការរំពឹងដែលមិនគួរឲ្យស្មានដល់នៃទឹកប្រាក់ដល់ទៅ រាប់រយលានដុល្លារនឹង ធ្លាក់ក្នុងកណ្ដាប់ដៃរបស់ Floyd ត្រឹមតែមួយយប់ ប៉ុណ្ណោះ ។ បើតាមការចុះផ្សាយលើកទី ១ បញ្ជាក់ត្រឹមតែចំនួន ១២០ លានដុល្លារទេ ប៉ុន្ដែទិន្ន័យបញ្ជាក់ក្រោយគឺ ដល់ទៅ ១៨០ លានដុល្លារ ដែល FLoyd នឹងរំពឹងទុកថាទទួលបាននៅរាត្រីនោះ ។

បើតាមសម្ដីរបស់លោក Bobe Arum បានមានប្រសាសថា ថវិការមិនមែនជារឿងដែលសំខាន់នោះទេ ប៉ុន្ដែ អ្វីដែលជាក្ដីបំណងពិតប្រាកដនោះ គឺលទ្ធផលនៃការព្រមព្រៀងប្រកួត គ្នានៅពេលនេះ ដែលភាគីសងខាងប្រកដ នឹងគ្នាថាយល់ព្រម ប្រកួតទាំងស្រុង នៅថ្ងៃនោះមែន ។ កន្លងមកព្រឹត្ដិការណ៍មួយនេះ ស្ទើរតែមានដង្ហើម កើតឡើងម្ដងរួចទៅហើយ កាលពីឆ្នាំ ២០០៩ ប៉ុន្ដែ ឱកាសពេលនេាះ ក៏រលាយទៅវិញ ដោយមានការប៉ះទង្គិចគ្នា ព្រមទាំងតម្លៃប្រកួត។

ប្រភពព័ត៌មានបានបន្ដទៀតថា ព្រឹត្ដិការណ៍ប្រកួតនេះ អាចត្រូវបានរំពឹងទុកថា ទទួលបានប្រាក់ចំនូល ត្រឹមការលក់សំបុត្របាន ៧០ លានដុល្លារ ជាមួយនឹងការ ឧបត្ថម្ភជាច្រើនទៀតដល់ទៅ ១០០ លានដុល្លារ និង ដទៃទៀតបានមកពីការផ្សព្វផ្សាយ ខណៈពេលនៃការប្រកួតនោះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mmamania