លោក Rupert Colville អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃអង្គការ បានបង្ហាញពីការព្រួយបារម្ភអំពីរបាយការណ៍បច្ចុប្បន្នស្ដីពីការរលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅចំពេលនៃការគ្រប់គ្រងរបស់តាលីបង់ ។

យោងតាមលោក Colville អង្គការសហប្រជាជាតិ ទទួលបានរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យខ្លាច និងការរិតត្បិតសិទ្ធិបុគ្គល ជាពិសេសសិទ្ធិស្រ្ដី និងកុមារ នៅផ្នែកខ្លះនៃប្រទេស ដែលត្រូវបានវាយដណ្ដើមកាលពីប៉ុន្មានសប្ដាហ៍មុន ។

ប្រមុខអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្ដិការក្រៅការិយាល័យ និងសង្រ្គោះបន្ទាន់ លោក Mustapha Ben Messaoud ប្រកាសបន្ដពីក្ដីបារម្ភរបស់លោក Colville អំពីផលប៉ះពាល់ ដែលសង្រ្គាម បង្កចំពោះកុមារ ។ លោក Messaoud បាននិយាយថា “នៅក្នុងតំបន់ Kandahar ខ្ញុំបានឃើញផលប៉ះពាល់ដោយផ្ទាល់នៃការវាយប្រហារ ដែលកំពុងកញ្រ្ជោលឡើង ហើយផលប៉ះពាល់នោះ គឺកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលខ្ញុំបានឃើញរងរបួសរបៀបនោះ ។ វាពិតជាពិបាកបរិយាយណាស់ ជាពិសេសគឺក្មេងៗ ដែលមានអាយុ ១០ ខែ” ។

បើទោះបីជារបៀបគ្រប់គ្រងរបស់តាលីបង់លើប្រទេសអាហ្វហ្កានីស្ថាន មិនទាន់បង្ហាញឱ្យជាក់ច្បាស់ក្ដី តែអង្គការសហប្រជាជាតិកត់សម្គាល់ថា នឹងមានសញ្ញាវិជ្ជមាន ចំពោះសិទ្ធិទទួលបានការអប់រំ ។ យោងតាមមាត្រា ២៦ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលជាសេចក្ដីប្រកាសមួយ ដែលចុះលត្ថលេខាដោយអាហ្វហ្កានីស្ថាន ចែងថា បុគ្គលគ្រប់រូប មានសិទ្ធិទទួលបានការអប់រំ ។ តាលីបង់ បានសន្យាថា ស្រ្ដី និងកុមារី អាចចូលរៀន នៅសាលាបាន៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate