ថ្ងៃមួយ មានអ្នកដំណើរម្នាក់ បោះលុយ ១ដុល្លារ ចូលកំប៉ុងអ្នកសុំទាន តែលុយ ១ដុល្លារ
នោះ ត្រូវខ្យល់ បក់ប៉ើង ទៅចម្ងាយប្រហែលជា ២ម៉ែត្រ។ រំពេចន៍នោះ អ្នកសុំទាន ស្ទុះ
រត់តាម ទៅរើស លុយ ១ដុល្លារ នោះភ្លាម។

ឃើញដូច្នេះ អ្នកដំណើរ បើកភ្នែកធំៗ និយាយថា៖ យី.. ឯង..! មិនមែនខ្វាក់មែនទែន
ឯណា។ ប៉ុន្មានថ្ងៃ ខ្ញុំ ដើរកាត់ទីនេះ ខំតែជឿថា ឯងជាមនុស្សខ្វាក់!

អ្នកសុំទាន និយាយ៖ កុំមាត់ ឮពេក! អ្នកសុំទាន ដែលចំណាំ តែអង្គុយសុំលុយនៅត្រង់
កន្លែងនេះ គេអត់មកទេ! ខ្ញុំចូលជំនួស គេ ១ថ្ងៃ រកលុយចាយសិនតើ?

អ្នកដំណើរ សួរ៖ ចុះ! អ្នកសុំទាន ខ្វាក់ភ្នែកមែនទែន ដែលចំណាំអង្គុយ នៅត្រង់នេះ
ទៅណា បាត់ហើយ?
អ្នកសុំទាន ឆ្លើយ៖ ថ្ងៃនេះ គេទៅមើលកុន 3D រឿងថ្មី!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke