សុខភាព ៖ សុខភាពមាត់ធ្មេញល្អទាក់ទងនឹងសកម្មភាប្រចាំថ្ងៃជាច្រើន។ ការដុសធ្មេញ ការប្រើអំបោះរើតធ្មេញ(Flossing) ការលាងសម្អាតដោយរុក្ខឱសថ និងរបបអាហារល្អចំពោះសុខភាព ដោយមានផ្ទុកកម្រិតជាតិស្ករទាបគឺជាការល្អប្រសើរក្នុងការបង្ការបញ្ហាឈឺធ្មេញ។ ម្យ៉ាងទៀតវាជាគំនិតឆ្លាតវៃក្នុងការចៀសវាងពីការជក់បារី និងពិសារផ្លែឈើសម្បូរជាតិជូរច្រើន ដែលមានផ្ទុកវីតាមីនC។ ម្យ៉ាងទៀត ត្រូវឱ្យប្រាកដថារាងកាយរបស់អ្នកទទូលបាននូវកាល់ស្យូម និងវីតាមីនD គ្រប់គ្រាន់ដើម្បីរក្សាធ្មេញរបស់អ្នកឱ្យមានសុខភាពល្អ។ មិនថាអ្នកថែរក្សាសុខភាពធ្មេញរបស់អ្នកច្រើនប៉ុណ្ណានោះទេ ក៏បញ្ហាឈឺធ្មេញនេះអាចនឹងកើតឡើងដោយមិនឱ្យដឹងមុននៅអំឡុងពេលដែលមិនមែនជាពេលសមស្រប គឺវាកើតឡើងនៅពាក់កណ្ដាលយប់ ឬនៅចុងសប្ដាហ៍ ពោលគឺអំឡុងពេលដែលពិបាកស្វែងរកថ្នាំមកព្យាបាលឱ្យធូរស្រាល។

បើទោះបីជា ការព្យាបាលធ្មេញនេះអាចរកបានក៏ដោយ ក៏វាអាចត្រូវចំណាយប្រាក់ច្រើន ដែលការស្វែងរកប្រាក់មកព្យាបាលនេះធ្វើឱ្យមានការស្មុគស្មាញដល់ថវិកាគ្រួសារ។ ចំពោះបញ្ហានេះ អ្នកប្រហែលជាចង់សាកល្បងវិធីព្យាបាលបែបធម្មជាតិសាមញ្ញៗ និងចាំមើលថាតើវាអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយមេរោគ ឬការឈឺចាប់ឬទេ។ ខាងក្រោមនេះគឺជាវិធីដ៏សាមញ្ញបំផុត ដើម្បីឱ្យធូរស្រាលអាការៈឈឺធ្មេញ៖

ដាក់ទឹកកកមួយដុំនៅក្បែរអញ្ចាញ និងទុកឱ្យរលាយយឺតៗ

ដាក់កញ្ចប់តែ នៅត្រង់កន្លែងដែលឈឺ

លាយប្រេងចម្រាញ់ពីផ្កាក្ដាំងពួរ ជាមួយនឹងម្សៅម្រេច និងដាក់ត្រង់កន្លែងធ្មេញពុក

វិធីធម្មជាតិដើម្បីរក្សាសុខភាពធ្មេញ

នៅពេលអាការៈឈឺធ្មេញធ្វើឱ្យឈឺខ្លាំងខ្ទោកៗ វាអាចជារឿងចាំបាច់ក្នុងការផ្លាស់ប្ដូររបបអាហារ ដើម្បីឱ្យអាការៈឈឺចាប់នេះបានធូរស្រាលខ្លះ។ ជាដំបូងសូមពិសាអាហារទន់ៗតាមតែអាចធ្វើបាន ដូចជា oatmeal ឬបាយ។ ប៉ុន្ដែទោះជាយ៉ាងណា សូមកុំពិសាយ៉ាអួ(Yoghurt)ពីព្រោះវាអាចធ្វើឱ្យអាការៈឈឺធ្មេញកាន់តែខ្លាំងក្លា។ សូមពិសាអាហារដែលមិនក្ដៅ ឬត្រជាក់ពេក ដើម្បីបង្ការការកើនឡើងកម្រិតឈឺចាប់កាន់តែខ្លាំងដោយសីតុណ្ហភាព ក្ដៅឬត្រជាក់ បន្ទាប់ពីនេះសូមសាកល្បងនូវវិធីព្យាបាលដូចខាងក្រោមនេះ៖

1. សូមខ្ពុលលាងសម្អាតមាត់របស់អ្នកដោយទឹកអុកស៊ីហ្សែន(hydrogen peroxide) រួចខ្ជាក់វាចោល និងធ្វើបែបនេះឱ្យបានពីរដងរាល់ថ្ងៃ។

2. ក្រោយពេលលាងសម្អាតធ្មេញរបស់អ្នកបានរួចរាល់ហើយ យកសំឡីមួយដុំជ្រលក់ទៅក្នុងប្រេងដែលចម្រាញ់ចេញពីគ្រាប់ Almond រួចដាក់នៅត្រង់កន្លែងដែលឈឺចាប់។

3. ខ្ទឹមសស្រស់អាចយកទៅដាក់នៅលើធ្មេញដែលឈឺបាន ពីរ ឬបីនាទីដើម្បីកាត់បន្ថយការឈឺចាប់ ហើយត្រូវដកវាចេញដើម្បីបង្ការកុំឱ្យពងជាលិកា។

4. ខ្ពុលមាត់របស់អ្នកជាមួយនឹងទឹកអំបិលឱ្យបាន ៣ ឬ ៤ដងក្នុងមួយថ្ងៃ។ ទឹកខ្ពុលមាត់ដែលធ្វើឡើងពីស្លឹកត្របែកស្ងោរអាចយកទៅបៀមក្នុងមាត់ឱ្យបាន ១០វិនាទី ដើម្បីជួយឱ្យធូរស្រាលការឈឺចាប់។ ប្រសិនបើការឈឺចាប់មិនថយចុះ ឬកើតឡើងនូវអាការៈហើម វាជាពេលដែលអ្នកត្រូវស្វែងរកការព្យាបាលបែបវេជ្ជសាស្រ្ដពីទន្ដបណ្ឌិតឯកទេស។ ពួកគាត់អាចកំណត់បាននូវឬសគល់នៃបញ្ហា និងផ្ដល់ការព្យាបាលដ៏សមស្របដល់អ្នក៕

ប្រែសម្រួល ៖ ដេវីដ

ប្រភព ៖ tryayurveda