(សេអ៊ូល)៖ សារព័ត៌មានមួយរបស់ចក្រភអង់គ្លេសនាពេលថ្មីៗនេះ បានចាត់កូរ៉េខាងជើង ចូលទៅក្នុងបញ្ជីនៃប្រទេសដែលមានភាពគ្រោះថ្នាក់ជាងគេបំផុតក្នុងចំណោមលំដាប់កំពូលៗទាំង១០ប្រទេសលើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ ហើយគួរតែជៀសឲ្យឆ្ងាយតាមតែអាចធ្វើទៅបានដោយផ្អែកលើការរំលោភបំពានសិទ្ធិដ៏ធ្ងន់ធ្ងររបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

ចំណែកឯប្រទេសចំនួន០៩ផ្សេងទៀតរួមមាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ស៊ូដង់ខាងត្បូង, ស៊ូដង់ , សូម៉ាលី, ស៊ីរី, អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន, និងប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Daily Express ដែលបានសរសេរនៅក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមករាយ៉ាងដូច្នេះថា «កូរ៉េខាងជើងត្រូវបានចាត់ចូលជាប្រទេស ដែលមានសុខសន្តិភាពតិចតួចជាងគេបំផុត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ដោយផ្អែកលើរបាយការណ៍ឆ្នាំ២០១៦ របស់អង្គការលើកលែងទោសអន្តរជាតិសារព័ត៌មានខាងលើបានបន្ថែមទៀតថា «ប្រជាជនកូរ៉េខាងជើងនៅតែបន្តរងគ្រោះដោយសារការព្រងើយកន្តើយ និងរំលោភបំពាននៃសិទ្ធិមនុស្សរបស់ពួកគេ ហើយអាជ្ញាធរនៅទីនោះនៅតែបន្តចាប់ និងឃុំខ្លួនបុគ្គលនានាដោយបំពាន និងគ្មានការជំនុំជម្រះក្តីដោយយុត្តិធម៌និងសិទ្ធិទទួលបានមេធាវីការពារខ្លួន និងជួបជុំគ្រួសារដោយរួមបញ្ចូលទាំងជនជាតិកូរ៉េខាងត្បូងថែមទៀតផង»។

គួរបញ្ជាក់ថាសារព័ត៌មានចុះផ្សាយបញ្ជីខាងលើដោយផ្អែកលើតារាង Global Peace Index (GPI) ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលី ហើយ GPI បានវាយតម្លៃទៅលើសុខសន្តិភាពរបស់ប្រជាជាតិនីមួយៗដោយធ្វើការស្ទាបស្ទង់ ទៅលើកំរិតនៃកត្តាចំនួន២៣រួមមាន អំពើហិង្សា, ឧក្រិដ្ឋកម្ម, សង្រ្គាម, និងការចំណាយផ្នែកយោធាជាដើម៕

ប្រភព ៖ យ៉ុនហ៉ាប់

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង