-សង្ឃបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន យក ទៅផ្សឹក ចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ ៖ ព្រះសង្ឃជាគ្រូសូត្រឆ្វេងនៅ វត្ដសាមគ្គីរង្សី ព្រះនាមថាច់ ខាន់ (ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម) ព្រះជន្ម៣៧ វស្សា បាន សុគតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកជន ក្រោយពីព្រះសង្ឃវ័យក្មេងមួយអង្គ ទៀត បាន ចាក់និងកាំបិតចុងស្រួចចំនួន២កាំ បិត ក្រោយព្រះសង្ឃទាំងពីរអង្គនេះបាន ឈ្លោះប្រកែកគ្នានៅក្នុងវត្ដ ។

អំពើបង្ករបួសស្នាមបណ្ដាលឱ្យព្រះសង្ឃ ខ្មែរកម្ពុជាក្រោម មកពីខេត្ដឃ្លាំង និងមាន តួនាទីជាគ្រូឆ្វេងរបស់ វត្ដ សាមគ្គីរង្សី ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង ២០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ប៉ុន្ដែសង្ឃបង្កត្រូវបានអាជ្ញាធរនិងនគរបាល មូលដ្ឋានខណ្ឌមានជ័យ តាមចាប់ព្រះកាយ យកទៅផ្សឹកតាមធម៌វិន័យ មុននឹងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរនិង សមត្ថកិច្ចខណ្ឌមានជ័យ បានបញ្ជាក់ថា មូល ហេតុដែល នាំឱ្យព្រះសង្ឃ ទាំងពីរអង្គឈ្លោះ ប្រកែកគ្នារហូតប្រើអំពើហិង្សាចាក់និងកាំ បិតចុងស្រួច បណ្ដាលឱ្យសុគត យ៉ាងដូច្នេះ ផ្ដើមចេញពីរឿងប្រដែប្រដៅសង្ឃបង្កឱ្យដើរ តាមគន្លងវិន័យព្រះពុទ្ធសាសនា ក្នុងនាមជា អ្នកបួសមួយអង្គ ។

ប្រភពព័ត៌មានបានបន្ដថា កាលពីប៉ុន្មាន ថ្ងៃមុន ជនរងគ្រោះព្រះនាមថាច់ ខាន់ដែល បាននិមន្ដមកពីខេត្ដឃ្លាំង កម្ពុជាក្រោម ប្រទេសវៀតណាម តាំងពីឆ្នាំ២០០៦មក នោះ មកកាន់តួនាទីជាគ្រូសូត្រឆ្វេងនៅវត្ដ សាមគ្គីរង្សី បានហៅព្រះសង្ឃបង្កមកប្រដៅ ណែនាំកុំឱ្យធ្វើខុសវិន័យព្រះពុទ្ធសាសនារហូត ចង់បណ្ដេញចេញពីវត្ដទៀតផង បើនៅតែ បន្ដប្រព្រឹត្ដមិនកែប្រែនោះ ។

តាមអាជ្ញាធរនិងសមត្ថកិច្ច លុះដល់ម៉ោង កើតហេតុ ជនរងគ្រោះបានហៅសង្ឃបង្កព្រះ នាមចាន់ សុភក្ដិ ព្រះជន្ម ១៨វស្សា មកពន្យល់ ណែនាំបន្ដទៀត ស្រាប់តែសង្ឃបង្កអង្គនេះ មិនហាស្ដីក៏និមន្ដចេញ ពីកុដិជនរងគ្រោះ។

ពេលនោះជនរងគ្រោះ បានរត់ទៅចាប់ស្រាប់ តែជនបង្កទាញកាំបិតចុងស្រួចចាក់ចំជិត បំពង់កនិងដើមដៃខាងឆ្វេង បណ្ដាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅសង្គ្រោះ ភ្លាមៗនៅមន្ទីរពេទ្យ ប៉ុន្ដែដោយសាររបួស ធ្ងន់ធ្ងរពេក ទើបបណ្ដាលឱ្យសុគតតែម្ដង។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ក្រោយមានរឿងបែបនេះ កើតឡើង កម្លាំង សមត្ថកិច្ចរបស់លោកបានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនសង្ឃបង្កយក ទៅផ្សឹក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ព្រះសង្ឃចាន់ សុភក្ដិ ក្រោយពីត្រូវបាន ឃាត់ព្រះកាយ ត្រូវបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាប់ផ្សឹក ដោយមានការចូលរួមពីអភិបាលរងខណ្ឌមាន ជ័យ លោកហៀក ចាន់លាង អធិការរង នគរបាល ខណ្ឌមានជ័យ លោកជឹម ស៊ីថា និង ប្រធានការិយាល័យធម្មការនិងសាសនាខណ្ឌ មានជ័យ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួនទៀត ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ប្រភពព័ត៌មានពីអ្នកនៅក្នុងវត្ដ បាននិយាយ ថា មូលហេតុដែលនាំឱ្យ ព្រះសង្ឃចាន់ សុភក្ដិ ប្រើអំពើហិង្សាយ៉ាងដូច្នេះ ក៏ព្រោះតែព្រះ សង្ឃរងគ្រោះ កាលពីពេលកន្លងទៅតែងតែ វាយធ្វើបាបមិនលោះថ្ងៃនោះឡើយ ព្រម ទាំងការចង់បណ្ដេញចេញពីវត្ដជាច្រើនដង ទៀតផង ។

សម្រាប់អ្នកដែលស្គាល់ជនបង្កបានអះ អាងថា ជាព្រះសង្ឃមួយអង្គស្លូតបូត មិនចេះ មាត់កនោះឡើយ ហើយមូលហេតុដែលនាំ ឱ្យហ៊ានប្រើអំពើហិង្សាយ៉ាងដូច្នេះទំនងជា ទ្រាំលែងបាន ចំពោះការវាយធ្វើបាបហើយ មើលទៅ ។

រហូតមកដល់វេលាម៉ោង១រសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥នេះ សពព្រះសង្ឃ រងគ្រោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បញ្ជូនមកតម្កល់ទុកនៅវត្ដវិញហើយរៀបចំ ធ្វើបុណ្យតាមប្រពៃណី រីឯជនបង្ក សមត្ថកិច្ច កំពុងរៀប ចំសំណុំរឿង ត្រៀមបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា វត្ដសាមគ្គីរង្សី ត្រូវបាន គេដឹងថា ជាវត្ដដែលប្រមូលផ្ដុំគង់នៅរបស់ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ហើយវត្ដមួយ នេះ តែងតែទទួលប្រជាពលរដ្ឋដែលមាន ជម្លោះដីធ្លីតាមបណ្ដាខេត្ដមកស្នាក់នៅ ដើម្បី ធ្វើការតវ៉ា ហើយព្រះសង្ឃនៅក្នុងវត្ដមួយ នេះ ក៏បានចូលរួមសកម្មភាពតវ៉ាជាច្រើន ផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល