ថ្មីៗនេះ Xiaomi បានធ្វើការកំណត់ពេលវេលា ថ្ងៃបង្ហាញណែនាំខ្លួនជាផ្លូវការ ដល់ស្មាតហ្វូនតម្លៃទាប ស៊េរីបន្ទាប់ដែលស្ថិតក្នុងត្រកូល Redmi។

តាមប្រភពព័ត៌មានពី Android Authority បានឲ្យដឹងថា Redmi 3 នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១២ ខែមករា ខាងមុខឆាប់ៗនេះ។ នៅក្នុងរូបភាពដែលបានបង្ហោះឡើងនៅលើ បណ្តាញទំនាក់ទំនង សង្គម Weibo ក្រុមហ៊ុនផលិតទូរស័ព្ទចិនមួយនេះ នៅថែមទាំងបានបង្ហើប បង្ហាញឲ្យឃើញពីចង្កោម កាមេរ៉ា និងផ្នែកខាងក្រោយរបស់ស្មាតហ្វូនយ៉ាងស្រស់ស្អាត។ Xiaomi ក៏បានបង្ហើបឲ្យដឹងបន្ថែមថា ស្មាតហ្វូននេះត្រូវបានរចនាម៉ូតពីលោហធាតុ ជាមួយនឹងអេក្រង់ ទំហំ 5 inch។

លក្ខណៈសម្បត្តិដែលបានចចាមអារ៉ាមកាលពីពេលមុន នៅលើ TENNA បានឲ្យដឹងថា Redmi 3 នឹងត្រូវបំពាក់នូវអេក្រង់បង្ហាញរូបភាពកំរិត 720p, chip ដំណើរការ 8 គ្រាប់ 1.5GHz, RAM 2GB, អង្គផ្ទុកទិន្នន័យ 16GB, ថាមពលថ្មខ្លាំង 4100 mAh, Android 5.1.1 Lollipop, កាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខទំហំ 5MP។ បើតាមការរំពឹងទុក តម្លៃលក់របស់ Redmi 3 នឹងសមរម្យ ពេញចិត្ត សម្រាប់ អ្នកប្រើប្រាស់អាចទទួលយកបាន។ កាលពីមុន Redmi 2 ពេលបង្ហាញណែនាំខ្លួន វាមានតម្លៃលក់តែ 110 USD ប៉ុណ្ណោះ៕

អានអត្ថបទ៖ Samsung អាចនឹងបង្ហាញណែនាំ ស្មាតហ្វូនអេក្រង់អាចបត់បាន នៅចុងឆ្នាំនេះ (Video Inside)

ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Authority, VR