CamNews

មូល សុវណ្ណគិរី ត្រូវ​គេ​បើក​រថយន្ត​ដេញ​បុក

ភ្នំពេញៈ តារាសម្តែង និងជាអតីតពិធីករ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ លោក មូល សុវណ្ណគិរី កាលពីយប់មិញនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយផ្អើល អស់ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែង កើតហេតុ ដោយសារតែមានបុរស៤-៥នាក់ បានបើករថយន្តដេញ គៀររថយន្តរបស់លោក ខណៈដែលលោកធ្វើដំណើត្រឡប់ ពីការថតខ្សែភាពយន្ត ឲ្យ ផលិតកម្មសាន់ដេនៅតាមខេត្តវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចមុខបុរីសុភមង្គល តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ដោយមានរថយន្តកាមរី ហាយប្រ៊ីតមួយគ្រឿង ជិះដោយយុវជន៤ទៅ៥នាក់ បានបើកដេញគៀរ រថយន្តមួយគ្រឿង ទៀតម៉ាកកាមរី បាឡែនដែល គេស្គាល់ថា អ្នកបើកបររថយន្តមួយនោះ គឺជាតារាសម្តែង និងជាតារាចម្រៀងល្បីឈ្មោះគួរសម លោក មូល សុវណ្ណគិរី ខណៈលោកធ្វើដំណើរជាមួយប្អូនប្រុស ត្រឡប់មកពីថតខ្សែ ភាពយន្តឱ្យផលិតកម្មសាន់ដេ នៅតាមខេត្ត ។

នៅក្នុងហេតុការណ៍នោះ បុរសសង្ហារសាច់សរៗរូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោក ទើបតែត្រឡប់មកពីថត ខ្សែភាពយន្តឱ្យផលិតកម្មសាន់ដេ នៅតាមខេត្ត ដោយសារតែមិនស្រួលខ្លួន ក៏បានធ្វើដំណើរតាមរថយន្ត កាមរីបាឡែន ពណ៌ស ពាក់ស្លាក បណ្តោះអាសន្ន៥៣៧៤ មួយគ្រឿងដោយរួមដំណើរជាមួយប្អូនប្រុស ធ្វើដំណើរតាមផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3457 ជិះដោយយុវជន៤ទៅ៥នាក់ បានបើកដេញគៀរ និងបុករថយន្តរបស់គាត់រហូត។

លោក សុវណ្ណគិរី បានប្រាប់ឲ្យដឹងទៀតថា “ដោយសារខ្ញុំភ័យខ្លាច ក្រុមយុវជនដែលបើក រថយន្តដេញគៀរខ្ញុំនោះ មានកាំភ្លើង ទើបធ្វើឱ្យគាត់ចាប់ហ្រ្វាំងរថយន្ត ទាំងបង្ខំទើបធ្វើឱ្យរថយន្តរបស់គាត់ ជ្រុល ចង្កូតឡើងសួនច្បារពុះចែកទ្រូង ផ្លូវកល់រថយន្តទៅមុខលែងរួច និងបណ្តាលឲ្យខ្ញុំរងរបួសត្រង់ជើងផងដែរ ចំណែករថយន្តដែលបើកដេញគៀរ រថយន្តខ្ញុំ ក៏បានជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ ទៅមុខមិនរួចដូចគ្នា” ។

ក្រោយពេល កើតហេតុសមត្ថកិច្ច បានមកដល់កន្លែង គ្រោះថ្នាក់និងធ្វើការ វាស់វែងកន្លែងកើតហេតុ ដើម្បីចាត់ការណ៍ទៅតាមផ្លូវច្បាប់ ។ រហូតមកដល់ពេលថ្ងៃត្រង់ ថ្ងៃទី៣ ខែកក្កដានេះ Looking TODAY មិនទាន់អាចទាក់ទង ទៅតារាប្រុស លោក មូល សុវណ្ណគិរី ដើម្បីសាកសួរបន្ថែម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៣នេះបានទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល