តារាថៃ ៖ តារាសម្តែងស្រីសាច់សខ្ចី នាង Virithipa Phakdeeprasong និងបុរសសង្ហាដែលជាស្វាមី ជាជនជាតិថៃដូចគ្នា គឺលោក Chakrit Yamnam បានសម្រេចជ្រើសរើសផ្លូវដើររៀងខ្លួនដ៏សែនឈឺចាប់ក្រោយបែកពីមនុស្សដែលខ្លួនស្រលាញ់ ។

ប្តីប្រពន្ធមួយគូនេះត្រូវបានគេដឹងថា មានពាក្យចចាមអារាមមិនចេះមិនចេះហើយ អំពីរឿងជិវិតគូស្វាមីភរិយា និងផ្ទុះនូវពាក្យចចាមអារាមលែងលះគ្នាជាច្រើនដង ធ្វើឲ្យក្រុមអ្នកគាំទ្រមិនសប្បាយទាល់តែសោះចំពោះរឿងដែលមិនគួរកើតបែបនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា ក្តីស្រលាញ់របស់ប្តីប្រពន្ធមួយគូនេះបានចូលដល់ផ្លូវបំបែក ក្រោយពីរស់នៅមិនចុះសម្រុងគ្នាដោយសារការប្រចណ្ឌ និងរឿងផ្ទៃក្នុងជាច្រើនទៀតដែលសមីខ្លួនអ្នកទាំង ២ មិនបានចេញបញ្ជាក់ឡើយ ។

ព្រោះតែការមិនយល់ចិត្តគ្នា បានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ដែលបានរក្សាមករាប់ឆ្នាំ ឈានទៅដល់ការបែកបាក់ រីឯស្នេហាដែលធ្លាប់តែពោរពេញទៅដោយភាពផ្អែមល្អែម ចុងក្រោយក៏ត្រូវបញ្ចប់ដោយក្តីឈឺចាប់ជាទីបំផុត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាង Virithipa Phakdeeprasong និងស្វាមីក៏គិតរួចហើយថា នេះគឺជាផ្លូវដែលល្អបំផុតសម្រាប់ពួកគេ ។

គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍ដែលជាតារាសម្តែងនៅឯប្រទេសថៃទាំង ២ នាក់នេះបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៣ ហើយក៏ត្រូវបានលែងលះគ្នាកាលពីថ្ងៃទី ១៦ខែតុលាឆ្នាំ ២០១៦ នេះ ៕

-ចុចអាន ៖ ស្រីស្អាតចេញមុខលើកទឹកចិត្តនាង Virithipa ក្រោយជួបរឿងចម្រូងចម្រាស ជាមួយស្វាមីព្រោះនឹកឃើញថាជាស្រីដូចគ្នា

-ចុចអាន ៖ តារាសម្តែងម្នាក់និងប្រពន្ធស្អាត ចេញមុខទទួលថា ពួកគេពិតជាលែងលះ ខណៈព្រះរាជពិធីបុណ្យសព្វព្រះមហាក្សត្រថៃ

<object width="500" height="430" data="http://www.youtube.com/v/eC1TxKvgKco&feature=youtu.be&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/eC1TxKvgKco&feature=youtu.be&rel=1" /></object>

-ចុចអាន ៖ រឿងសំខាន់ៗបីយ៉ាង ដែលមនុស្សស្ទើរគ្រប់រូបស្តាយក្រោយក្នុងជិវិត

-ចុចអាន ៖ អតីត Freshy ម្នាក់ ចេញមកបញ្ជាក់រឿងមានស្នេហាជាមួយនិង ចៅរបស់សម្តេច តេជោហ៊ុនសែន

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook