ប្រទេសថៃជាប្រទេសមួយដែលមានសេវាកម្មសិច លូតលាស់ខ្លាំងជាងគេបំផុតក្នុង
តំបន់អាស៊ី។ នៅទីនេះមានស្រ្តីស្អាតៗជាច្រើនដែលមានពាក់ព័ន្ធនឹង scandal sex
ការជួញដូរគ្រឿងញៀន ឬចូលរួមក្នុងការធ្វើពាណិជ្ជកម្មខុសច្បាប់ ដែលបណ្តាលឲ្យ
មនុស្សជាច្រើននាក់ត្រូវបាត់បងជីវិត ឬជាប់គុក។ល។
អ្នកសិល្បះទូរទស្សន៍ NattChanapa
ពោរពេញដោយ វីឌីអូរសិចហិង្សា
តារាចម្រៀងដ៏ល្បីម្នាក់ដែលមានសម្លេង Pop ផ្អែមល្ហែមឈ្មោះ Anna Jandrasopark
នៅពេលថ្មីៗនេះទើបនឹង មានការជាប់ពាក់ព័ន្ធនឹង scandal sex។ វីឌីអូររបស់នាងត្រូវ
បានបង្ហោះនៅពាសពេញលើបណ្តាញ Internet។ ដូចនឹងតារាផ្សេងៗទៀត ក្រោយពី
scandal sex រួចនាងក៏កាន់តែល្បីជាងទៅទៀត។ តាមវីឌីអូរនោះ គេដឹងថា scandal
sexនេះគឺជាការថតវីឌីអូរដោយចេតនា។ ក្រោយពីរឿងនេះបានកើតឡើង នាយករដ្ឋ
មន្ត្រីថៃ ក៏មានការជួបជុំជាមួយនឹងប្រមុខកងកម្លាំងជាតិ លោក SeripisuthTemiyavej
ដើម្បីបញ្ជារឲ្យលោក សើបអង្កេត scandal នេះឲ្យបានច្បាស់លោស់។
មិនត្រឹមតែប៉ុណ្ណោះ នៅពេលរឿងរបស់តារាចម្រៀង Anna Jandrasoparkនេះកំពុង
បានរម្ងាប់ ស្រាប់តែមានរឿងថ្មីមួយទៀតបានធ្វើឲ្យជ្រួលជ្រើមជាសាធារណះ គឺរឿង
អ្នកសិល្បះទូរទស្សន៍ប្រទេសថៃ ដែលជា �និមិត្តរូបនៃភាពភ្លឺស្វាង� នាង NattChanapa
ក៏មានជាប់ពាក់ព័ន្ធនឹង scandal sex ដែរ។ ចំណុចធ្វើឲ្យគេត្រូវឆ្ងល់គឺ នាងជាមនុស្ស
ម្នាក់មានសម្លេងទន់ភ្លន់ សុភាពរាបសារនៅក្នុងកម្មវិធីនៅលើទូរទស្សន៍ ក៏ប៉ុន្តែក្នុងវីដីអូ
នោះ គឺនាងមានសកម្មភាពដ៏ខ្លាំង ពោពេញដោយតណ្ហា ដែលមិនខុសពីរឿងសិចរបស់
លោកខាងលិចទេ។ ថែមមួយចំណុចគួរឲ្យចាប់អារម្មណ៍ទៀតគឺ វីដេអូនោះ មិនមែនជា
scandal sex លើកដំបូងរបស់នាងទេ។ ប៉ុន្តែ នាងមានការប៉ិនប្រសព្វធ្វើទឹកមុខណាស់
គឺនាងតែងតែពន្យល់ដល់មហាជនក្នុងរូបភាពបង្ហូរទឹកភ្នែក ថានោះគ្រាន់តែជាវីឌីអូក្លែង
ក្លាយ បង្ខួចឈ្មោះនាងតែប៉ុណ្ណោះ។
នេះគ្រាន់តែជារឿងតំណាងក្នុងចំណោមរាប់សិបរឿងរៀងរាល់ឆ្នាំ។ ជាពិសេស Scandal
sex មិនមែនគ្រាន់តែមានចំពោះ ស្រ្តីទេ គឺ Scandal sex របស់តារាបុរសក៏មានដែរ។
តារាចម្រៀងដ៏ល្បី Anna Jandrasopark
ស្រ្តីស្អាតក្នុង�ពិភពខ្មៅ�
នៅពេលថ្មីៗនេះ ប៉ូលិសបាងកក បានរកឃើញសាកសពរបស់ អ្នកបង្ហាញម៉ូដ Sasithorn
�Pink� Onwinmolយ៉ាងល្បីអាយុ 28ឆ្នាំ ស្លាប់ក្នុងសណ្ឋាគារនៅខ័ណ្ឌHuayKhwangទីក្រុង
Bangkok។ ជនរងគ្រោះស្លាប់នៅលើគ្រែ នៅក្បែរមានកាំភ្លើងមួយដើម។ ប៉ូលិសរកឃើញ
សាកសពរបស់នាងដោយ ភ្ញៀវសណ្ឋាគារម្នាក់ឈ្មោះ RattanaKwaenbanchaoអាយុ 41ឆ្នាំ
នៅបន្ទប់ក្បែរមានធុំក្លិនស្អុយពីបន្ទប់ក្បែររបស់គាត់។ នាយប៉ូលិសខ័ណ្ឌHuayKhwang
និយាយថា នេះប្រហែលជាករណីរឿងឃាតកម្ម។
តាមប្រភពសើបអង្កេតថ្មីបានបង្ហាញថា Sasithorn �PiK� Onwinmolប្រហែលត្រូវសម្លាប់
ដោយពួកសង្គមងងឹត។ នាងជាមនុស្សសំខាន់ក្នុង ផ្នែកបង្ហាញម៉ូដដូច្នេះ ប្រហែលជានាង
មានពាក់ព័ន្ធនឹង ពួកស្ត្រីរកស៊ីផ្លូវភេទ និងការជួញដូរគ្រឿងញៀន។ ការសម្លាប់នោះ
ប្រហែលជាការសម្លាប់បំបិតមាត់ឬ ដោយសាការចែកចាយមិនស្មើ។
(ដោយ៖ មិនា)