ព័ត៌មានអន្តរជាតិ ៖ យន្តហោះឯកជនមួយគ្រឿង បានធ្លាក់និងផ្ទុះឆេះ ចំពីលើផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជាយរដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ក្នុងនោះ បណ្តាល អោយមនុស្ស ហោចណាស់ ៦ នាក់ ស្លាប់ ៣ នាក់បេក្ខភាពជិះយន្តហោះ និង ៣ នាក់ បេក្ខភាពមនុស្ស រងគ្រោះនៅលើដី នេះបើយោងតាម សម្តីមន្រ្តីពន្លត់អគ្គីភ័យ ។

ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ីអោយដឹងថា ជាអកុសលយន្តហោះ ឯកជនធន់តូចមួយគ្រឿងនេះ បាន ធ្លាក់នៅក្នុងក្រុង Gaithersburg រដ្ឋ Maryland ផ្ទាល់តែម្តង ខណៈបានបណ្តាលអោយផ្ទះពីរខ្នង រងនូវការ ខូចខាតឆេះដូចគ្នាដែរ ។

សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអោយដឹងថា យន្តហោះខាងលើ ហាក់បីដូចជា ព្យាយាមជាខ្លាំង ក្នុងការរក្សារយៈកំពស់ មុនពេលមានគ្រោះថ្នាក់ ធ្លាក់ចុះ និងផ្ទុះឆេះ ។ អ្នកនាំពាក្យ សហព័ន្ធរដ្ឋបាលអា កាសចរណ៍អោយដឹងថា យន្តហោះខាងលើ បានព្យាយាមចុះចត នៅកន្លែងសំចត ជិតកន្លែងកើេតហេតុ អំឡុងពេលដែលមានគ្រោះអកុសលមួយនេះ ។

យន្តហោះឯកជន ម៉ាស៊ីន ពីរ The Embraer Phenom 100 បានធ្លាក់និងផ្ទុះឆេះមានរយៈចម្ងាយប្រមាណ ១,៦ គ.ម ពី Montgomery County Airpark ។ បន្ថែមពីលើនេះ យោងតាមសម្តីមន្រ្តី ប៉ូលីស ប្រចាំកន្លែង កើតហេតុអោយដឹងថា ស្រ្តីជាម្តាយ និងកូនតូចពីរនាក់ នៅក្នុងផ្ទះ ដែលត្រូវបានធ្លាក់ចំ ដោយយន្តហោះ នោះ ជាដំបូងមានសេចក្តីរាយការណ៍ ថាបានបាត់ខ្លួន ក្រោយធ្លាក់យន្តហោះចំ តែបន្ទាប់មកមានសេចក្តី រាយការណ៍អោយដឹងថា តាមពិតទៅពួកគេស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ៕

<object width="495" height="424" data="http://www.youtube.com/v/E7Yq8zgwvE4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/E7Yq8zgwvE4&rel=1" /></object>

<object width="491" height="421" data="http://www.youtube.com/v/w7O1vc28C7E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/w7O1vc28C7E&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី