CamNews

ទីក្រុងឆ្នេរសមុទ្រមួយនៅអូស្ត្រាលី ប្រកាសអាសន្ន ក្រោយពេលសត្វប្រចៀវមុខឆ្កែចចក រាតត្បាត

(អូស្ត្រាលី)៖​ ប្រជាជនដែលរស់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Batemans Bay របស់ប្រទេសអូស្រ្តាលី បានបង្ហាញនូវ​ក្ដី​បារម្ភ និងស្នើឲ្យអាជ្ញាធរមានវិធានការជាបន្ទាន់ ក្រោយពេលមានសត្វប្រចៀវប្រមាណ​ ១០ម៉ឺនក្បាល បានអុកឡុក និង​រាតត្បាតដល់ការរស់នៅរបស់ពួកគាត់។

ក្រោយពីប្រកាសដាក់ទីក្រុង​ Batemans Bay ក្នុងភាពអាសន្ន អភិបាលរដ្ឋ New South Wales បាននិយាយថាខ្លួននឹងផ្តល់ជំនួយ ១,៨លានដុល្លាអាមេរិក ដើម្បីជួយដល់ក្រុមប្រឹក្សាក្នុងក្រុងនេះ ក្នុងការកម្ចាត់សត្វប្រជៀវដ៏គួរឲ្យខ្លាចទាំងនោះ។

ក្រុមអង្គការសិទ្ធិសត្វ បានអំពាវនាវឲ្យប្រជាជនមានចិត្ដអត់ធ្មត់ និងរង់ចាំសត្វប្រចៀវទាំងនោះ​ផ្លាស់ទីនៅ ខណៈដែល​​ក្រុម​អាជ្ញាធរកំពុងតែចេញយុទ្ធធានាការដេញសត្វប្រចៀវទាំងនេះ ឲ្យចេញពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ។

ប្រជាជនដែលរស់នៅក្រោមការគំរាមកំហែងរបស់សត្វប្រចៀវនេះ បានឲ្យដឹងថា សត្វប្រចៀវទាំងនោះ វាមានពណ៌ប្រផេះ នៅត្រង់ម្ដុំករបស់វា មានពណ៌ក្រហមដូចអណ្ដាតភ្លើង ហើយអ្វីដែលគួរឲ្យខ្លាចនោះគឺ​វាមានមុខដូចឆ្កែចចក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី