CamNews

ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ឆ្លងដែនជនជាតិកូរ៉េខាងត្បូង ដែលប៉ូលិសអន្តរជាតិស្វែងរកជាង១០០ប្រទេស ត្រូវចាប់

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលជំនាញ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ បានប្រតិបត្តិការស្រាវជ្រាវ ចាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិកូរ៉ខាងត្បូង ដែលត្រូវនគរបាលអន្តរជាតិ ស្វែងរកចាប់ខ្លួននៅ១០០ប្រទេសរួចមកហើយ។

លោកឧត្តមសេនីយ៍បញ្ជាក់ទៀថា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ ត្រូវបានចាប់ខ្លួន នៅទីលានហាត់វាយកូនគោល «City Golf» ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដែលមានឈ្មោះ BEAK Seung Jool ភេទប្រុស កើតឆ្នាំ១៩៧៥ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ GG0365074 ។

បច្ចុប្បន្នឧក្រិដ្ឋជនគ្រឿងញៀន ដែលមាននិវេទន៍ក្រហម របស់នគរបាលអន្តរជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំនីតិវិធីចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី