CamNews

Suarez លើកដៃស្វាគមន៍ Bayern Munich ជានិច្ច ក្រោយពី Barcelona ទើបផ្ដួល Getafe FC ថ្មីៗត្រឹមពិន្ទុ ៦-០

ព័ត៌មានកីឡា៖ Luis Suarez បានអះអាងពីស្មារតីក្រុមរបស់​ខ្លួនថាពិតជារឹងមាំ ក្រោយពីបានផ្ដួលក្រុមភ្ញៀវ ​Getafe​ យ៉ាងរាបនៅ​នឹងកន្លែងត្រឹមពិន្ទុ ៦-០ ហើយក្រោយមកទៀត នឹងត្រៀមខ្លួនបើកទ្វារទទួល ក្រុម Bayern Munich ក្នុងទឹកដីរបស់ខ្លួនដដែល ក្នុងព្រឹត្ដិការណ៍ប្រកួត​ Champions League ជម្រុះផ្ដាច់​ព្រ័ត្រ។

Barcelona បានទើបតែផ្ដួល Getafe FC យ៉ាងអាម៉ាស់ក្នុងទឹកដីរបស់ខ្លួន​ត្រឹមពិន្ទុ ៦-០ នៃព្រឹត្ដិការណ៍​​ប្រកួត League ប្រចាំតំបន់ ។ ទិដ្ឋភាពក្រុមនៅពេលនេះ កំពុងតែពុះកញ្ជ្រោលជាខ្លាំង ក្រោយ​ពី ១៤ ប្រកួត​កន្លងទៅ ក្រុមមិនទាន់ភ្លក្សរសជាតិចាញ់នៅឡើយ ។

ទន្ទឹមនឹងការមើលឃើញដូច្នោះ កីឡាករ Luis Suarez បានស្រែកអួតក្ដែងៗថា​ គាត់ពិតជាសប្បាយចិត្ដ​នឹងមើលឃើញលទ្ធផលរបស់ក្រុមនៅពេលនេះណាស់ ហើយគាត់សង្ឃឹមថា​ទម្រង់លេងដ៏ល្អបែបនេះ (ផ្ដួល Getafe FC ស៊ី ៦-០ ) នឹងរក្សាបានរហូតដល់ការប្រកួតធំនាពេលនខាងមុខនេះ ។ ហើយមិនត្រឹម​តែ​ប៉ុណ្ណោះ គាត់ពិតជាត្រេកអរនឹងការមើលឃើញនៅកម្លាំងទឹកចិត្ដគាំទ្រពីទស្សនិកជន ដែលជម្រុញឲ្យ​ក្រុមកាន់តែប្ដេជ្ញាចិត្ដតស៊ូដើម្បីជោគជ័យថែមទៀត ។ ហើយអ្វីដែលត្រូវ ជួបបន្ដគឺក្រុម នឹងត្រូវបើកទ្វារ​ទទួលស្វាគមន៍ អ្នកលេងល្បីឈ្មោះមកពីប្រទេស អាល្លឺម៉ង់គឺ Bayern Munich នៅថ្ងៃខាងមុខនេះហើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefootball