CamNews

ចាន់ វឌ្ឍនាកា និង Ronaldo កូរ៉េខាង​ជើង កំពុង​ឈរ​កំពូល​តារាង​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា​ និងខ្សែប្រយុទ្ធបរទេសចំណូលថ្មី​នៃក្លឹបក្រសួងការពារជាតិកីឡាករ Choe Myon-Ho ដែលគេល្បីជា Ronaldo កូរ៉េខាងជើង ពេលនេះពួកគេ​កំពុង​នាំមុខគេ សម្រាប់បញ្ជីឈ្មោះកីឡាករស៊ុតបាល់បញ្ជូលទីគូប្រកួតច្រើនជាងគេ ក្រោយបញ្ចប់​ការប្រកួតជើងទី១ នៃពាន​ C-League រដូវកាលថ្មី ៣សប្ដាហ៍កន្លងទៅ ។

ខណៈពេលនេះកីឡាករជើងខ្លាំងទាំងពីរ រកបានម្នាក់ ៦គ្រាប់ស្នើគ្នា ដោយក្នុងនោះការបង្ហាញខ្លួន​លើទីលាន ៣ប្រកួតរបស់ ចាន់ វឌ្ឍនាកា គឺរកបាន ២គ្រាប់ ពេលបឹងកេតយកឈ្នះអាស៊ីអឺរ៉ុប ៣-២, រកបាន ៣គ្រាប់ នៅពេលបឹងកេត លត់ក្រុមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ៧-០ និង​រកបាន ៣គ្រាប់(Hat-Trick) នៅពេលជួយក្រុមបឹងកេត លត់ក្រុមវេស្ទើន ៦-០ ។

ចំណែក​កីឡាករ Choe Myon-Ho វិញ គេរកបាន ១គ្រាប់ប៉ុណ្ណោះ សម្រាប់ការបង្ហាញខ្លួនលើកដំបូងជាមួយ​ក្រុមក្រសួងការពារជាតិ នៅពេលយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ១-០ និងរកបាន ១គ្រាប់ទៀត នៅពេលជួយក្រុមក្រសួងការពារជាតិ យកឈ្នះ​ក្រុមណាហ្គាវើល ១-០ ។ ប៉ុន្ដែអ្វីដែលអស្ចារ្យ គឺកីឡាករ Ronaldo កូរ៉េខាងជើងនេះ រកបាន ៤គ្រាប់ម្នាក់ឯង ពេលក្រសួងការពារជាតិ លត់ម្ចាស់ផ្ទះវេស្ទើន ៥-១ កាលពីសប្ដាហ៍មុន ។

ដោយឡែកកីឡាករ ដែលកំពុងតាមពីក្រោយកីឡាករឆ្នើម ដែលជួយឲ្យ​ក្រុមបឹងកេត និងក្រសួងការពារជាតិ​ ឈ្នះ ៣ប្រកួតជាប់គ្នានេះ គឺមានកីឡាករ Atuheire Kipson មកពីក្រុមព្រះខ័នរាជស្វាយរៀង និងកីឡាករ Okereke មកពីក្រុម CMAC ដែលរកបាន ៤គ្រាប់ស្មើគ្នា សម្រាប់ការបង្ហាញខ្លួនលើទីលានបាល់ទាត់ ៣ប្រកួតដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី