- លទ្ធផលគ្រូឆ្នើមពិភពលោក នៃមូលនិធិ VARKEY Foundation នឹងប្រកសាសនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា នេះ

ភ្នំពេញ៖ លទ្ធផលគ្រូឆ្នើមពិភពលោក នៃមូលនិធិ VARNKEY Foundation នឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥នេះហើយ។ ទន្ទឹមនិងការប្រកាសលទ្ធផលផ្លូវការខិតជិតមកដល់នេះ ទំព័រហ្វេសប៊ុក VARKEY Foundation ក៏បានដាក់បង្ហាញនូវខ្សែវីឌីអូបេក្ខភាពគ្រូឆ្នើមទាំង ១០រូប រួមមានកម្ពុជាផងដែរ ឲ្យអ្នក លេងបណ្តាញសង្គមហ្វ៊េសប៊ុកធ្វើការបោះឆ្នោត ដើម្បីបង្ហាញការគាំទ្រលើបេក្ខភាព ដែលចូលចិត្ត។

យោងតាមទំព័រហ្វេសប៊ុករបស់ VARKEY Foundation បានបញ្ជាក់ថា វីឌីអូ ដែលដាក់បង្ហាញ និង បើកឲ្យមាន ការបោះឆ្នោតនេះ គឺជាផ្នែកមួយក្នុងចំណោមលក្ខន្តិកៈជាច្រើនទៀត សម្រាប់បែកភាពទាំង ១០រូបដណ្តើមយក ជ័យជម្នះ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥នេះ។

នៅក្នុងវីដេអូប្រកួតប្រជែងទាំង១០ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនបានបូជាកម្លាំងកាយចិត្តជា ច្រើនឆ្នាំ ដើម្បីបង្ហាត់បង្រៀនសិស្សពិការ និង គ-ថ្លង់ នៅក្នុងមណ្ឌលគ្រួសារថ្មី ទទួលបានការបោះឆ្នោតបាន ច្រើនជាងគេ។ គិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលរៀបចំពីជីវិត ពិត និង សកម្មភាពបង្រៀនរបស់អ្នកគ្រូទទួលបានការបោះឆ្នោតជាង ៤.០០០។

ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រសកម្មពោរពេញដោយមនុស្សធម៌ ការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ក្នុងការផ្តល់ពន្លឺ ជីវិតដល់កុមារពិការ គ-ថ្លង់នោះ របស់អ្នកគ្រូ នាង ផល្លា សូមចុច Link (https://www.facebook.com/teach erprize/app_515720611858523)។ នៅក្នុងប្រអប់ខាងស្តាំ នៃវីឌីអូ លោកអ្នកវាយអ៊ីម៉ែលរបស់ខ្លួន ហើយចុចលើពាក្យថា «Vote» គឺជាការស្រេច។ លោកអ្នកអាចបោះឆ្នោតបានម្តង ក្នុងមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។

បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពគ្រូឆ្នើម ៥.០០០នាក់ មកពី១២៧ប្រទេស អ្នកគ្រូ នាង ផល្លា តំណាងឲ្យប្រទេសកម្ពុជា បានជាប់ដល់ដំណាក់កាលចុងក្រោយ ពោលបានក្លាយជាបេក្ខភាពគ្រូឆ្នើមម្នាក់ ក្នុងចំណោមគ្រូឆ្នើម ១០នាក់ មកពី ៨ប្រទេស រួមមាន៖ កម្ពុជា អាហ្វហ្គានីស្ថាន ឥណ្ឌា ហៃទី កេនយ៉ា អាម៉េរិក អង់គ្លេស និង ម៉ាឡេស៊ី ។ ពានរង្វាន់គ្រូឆ្នើម (Global Teacher Prize) ដែលមានតម្លៃទឹកប្រាក់ ១លានដុល្លារសហរដ្ឋ អាម៉េរិក នឹងធ្វើការប្រកាសនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នាទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម។

អ្នកគ្រូ នាង ផល្លា ត្រូវបាន គណៈកម្មការផ្តល់ពិន្ទុគ្រូឆ្នើមពិភពលោក ជាមួយការចាប់អារម្មណ៍ពីប្រវត្តិអ្នកគ្រូ ដែលជាអ្នកគ្រូដំបូងបំផុត បានពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា ឲ្យទទួល ចំណេះដឹង និងការសិក្សាដូចក្មេងដទៃទៀត។

អ្នកគ្រូ នាង ផល្លា ជាអ្នកគ្រូបង្រៀន ក៏ជានាយកសាលា និង ជាអ្នកសម្របសម្រួល កម្មវិធីអប់រំបង្រៀនសិស្ស គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ២០ឆ្នាំមកហើយ ។

អ្នកគ្រូបានចាប់ផ្តើមធ្វើការ និង បង្រៀនក្មេង គ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការសហប្រជា ជាតិ ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៩១ ចាប់ ផ្តើមធ្វើការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាពាំ នាំ ភាសាគ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា ។

អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និងបានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូងគេ ។ នៅក្នុងអំឡុងពេលនោះ ប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះ ទេ។

អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា «ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលាដ៏ លំបាកបំផុត ព្រោះមិនទាន់ការអប់រំដល់ពួកគេនៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារនេះ»។

ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស គ ថ្លង់ ។

អ្នកគ្រូ មានគោលដៅ ក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និង ជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែមនេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។

ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មីចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ។

អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ក្នុងការទទួលបានពាននោះ អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ ពង្រីកការ អប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី ។ អ្នកគ្រូនឹងបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន ១១នោះទេ គឺទូទាំងប្រទេសតែម្តង ។ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និង បង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ ។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនង ជាមួយស្ថាបនិកសាលាក្រៅប្រទេស និងអង្គដៃគូបន្ថែមទៀត ដើម្បីគាំទ្រ កម្មវិធីនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល