ដោយសារការកើនឡើងដ៏ខ្លាំងក្លានៅលើទីផ្សារ នូវឧបករណ៍ចល័តដែលមានក្រុមហ៊ុនផលិតជា
ច្រើនផ្សេងគ្នាជាមួយភាពសម្បូរបែប ចេញជាវគ្គៗ និងច្រើនម៉ូដែល បណ្តាស្ថិតិកាលពីពេលថ្មីៗ
នេះបានកំនត់ថា Android គឺជាប្រព័ន្ធប្រតិបត្តិការដែលពេញនិយមបំផុតនៅលើទីផ្សារបច្ចុប្បន្ន។
នេះគឺជាកំនត់ដែលត្រូវបានផ្តល់ដោយ Nathan Eagle, CEO និង Co-Founder របស់ Jana (ក្រុម
ហ៊ុនមួយជំនាញខាងស្រាវជ្រាវពីទីផ្សារឧបករណ៍ចល័ត នៅតាមបណ្តាប្រទេសទើបល្បីៗ) នៅ
សន្និសិទ ThinkMobile របស់ Google ដែលត្រូវបានប្រារព្ធទីក្រុង Milan (Italia) កាលពីខែសីហា
កន្លងទៅ។

Android ជាប្រព័ន្ធប្រតិបត្តិការពេញនិយមបំផុត នៅលើទីផ្សារ

Nathan Eagle ក៏បានឲ្យដឹងថា ការរីកលូតលាស់ដ៏ខ្លាំងក្លារបស់ Android នៅតាមបណ្តាប្រទេស
កំពុងអភិវឌ្ឍ និងឧស្សាហកម្មថ្មីៗ គឺជាប្រភពសំខាន់ដែលជួយ Google ទទួលបានលទ្ធផលដ៏
អស្ចារ្យនេះ។ Nathan Eagle ក៏បានប៉ាន់ស្មានថានៅឆ្នាំ 2013, Android នឹងបន្តផលិតឧបករណ៍
ចល័ត 1,5 ពាន់លានគ្រឿងទៀតទូទាំងពិភពលោកប្រើប្រព័ន្ធប្រតិបត្តិការនេះ គឺច្រើនជាងឆ្ងាយ
ប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ដែលនឹងផលិតបាន1,3 ពាន់លានគ្រឿងឧបករណ៍
ចល័ត៕

ដោយ៖ សិលា
ប្រភព៖ tte