CamNews

ប្រភេទពស់ថ្លាន់ យក្សរបស់ពិភពលោក ប្រវែងជាង ៥ ម៉ែត្រ ត្រូវបានសម្លាប់

ព័ត៌មានអន្តរជាតិ ៖ ប្រភេទពស់ថ្លាន់ យក្សរបស់ពិភពលោក ដែលមានប្រវែងដល់ទៅជាង
៥​ ម៉ែត្រ ត្រូវបានចាប់ និងសម្លាប់ដោយបុរសម្នាក់ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើ
យោងតាមសេចក្តីរាយការណ៍ព័ត៌មាន​   ដែលទើបតែបានចេញផ្សាយ ដោយគេហទំព័របរ
ទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ ។

គួរបញ្ជាក់ផងដែរថា​ បើយោងតាមសម្តីលោក Jason Leon វ័យ ២៣ ឆ្នាំ អោយដឹងថា​ នៅ
រាត្រីថ្ងៃទី  ១១ ឧសភា  គាត់ និង  មិត្តភក្តិមួយក្រុម បានប្រទះឃើញវាវារចេញមកដងផ្លូវ
ខណៈពេលដែល​ពួកគាត់    កំពុងតែបានឡានឆ្លងកាត់  ។  ភ្លាមៗនោះ គាត់បានចេញពី
ឡាន  និង ស្ទុះឡបទៅចាប់វាពីក្រោយ  រំពេចនោះ  ស្រាប់តែវាមានប្រតិកម្មនិងវាយបក
ដោយធ្វើការរឹតជើងរបស់លោក    តែដោយមានការអន្តរាគមន៍  ពីសំណាក់មិត្តភក្តិរបស់
លោកពស់មួយក្បាលនោះ ក៏ត្រូវបានសម្លាប់នៅនឹងកន្លែង ដោយកាំបិទ។

លើសពីនេះ បើយោងតាម Florida Fish and Wildlife Conservation Commission អោយ
ដឹងថា   មូលហេតុដែលនាំអោយពួកគាត់ ហ៊ានលលេង នឹងប្រភេទពស់ថ្លាន់យក្ស របស់
ពិភពលោកមួយក្បាលនេះ ក៏ព្រោះតែពួកគាត់មានបទពិសោធន៍ផ្ទាល់ជាមួយនឹងពស់រួច
ទៅហើយ ខណៈពេលដែលពួកគាត់ បានចិញ្ចឹមពស់ ធ្វើជាសត្វចិញ្ចឹម។

ទន្ទឹមនឹងនេះ បើយោងតាមសម្តីអ្នកវិទ្យាសាស្រ្តមកពី University of Florida បានអះអាង
បន្ថែមថា ពស់ថ្លាន់ញីមួយក្បាលនេះ  មិនមានកូននោះទេ  ។  គួររំឭកផងដែរថា  កាលពី
ពេលកន្លងទៅ ពោលគឺនៅក្នុងខែ សីហា ប្រភេទពស់ថ្លាន់យក្ស  របស់ពិភពលោក ដែល
មានប្រវែងដល់ទៅ    ៥  ម៉ែត្រ  ត្រូវបានចាប់នៅក្នុងឧទ្យានជាតិ  Everglades  National
Park រួចម្តងមកហើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ