(វិទ្យាសាស្រ្ត)៖ ស្តាប់ទៅប្រហែលជាដូចភាពយន្ត ប្រឌិតវិទ្យាសាស្រ្ត ប៉ុន្តែភ្នាក់ងារអវកាស ណាសា (Nasa) បានបង្ហាញនៅក្នុងសន្និសីទ នៃមជ្ឈមណ្ឌលហោះហើរលំហអាកាស Goddard ថា ក្រុមអ្នកវិទ្យាសាស្រ្ត នាំយកវិធីថ្មី ដើម្បីការពារភពផែន ចេញពីការបំផ្លិចបំផ្លាញ ដោយពពួកអាចម៍ផ្កាយកំណាច ដោយគំនិតនេះមានបំណងអភិវឌ្ឍន៍បច្ចេកវិទ្យា បេសកកម្មលំហអាកាសឲ្យមានការប្រសើរឡើង ជាងមុន។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយ នៅថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ ២០១៦។

លោក Jason Kessler ដែលជានាយកគ្រប់គ្រង គំរោងរបស់ភ្នាក់ងារអវកាសណាសា និយាយថា អាចម៍ផ្កាយនៅជុំវិញពិភពលោក ត្រូវបានកំណត់ នឹងតាមថា «វាកាន់តែខិតមកជិត ភពផែនដីហើយ»។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា «ពួកយើងបានរកឃើញអាចម៍ផ្កាយមួយ ដែលមានប្រវែង១ គីឡូម៉ែត្រ ដែលបានធ្លាក់នៅជំនាន់សត្វ ដាយណូស័រដោយបានសម្រាប់ជីវិត នៅភពផែនដីអស់ប្រមាណ ៩៥ ភាគរយ ។ ជាក់ស្តែង ក៏នៅមានអាចម៍ផ្កាយមួយទៀត មានប្រវែង ៣០ម៉ែត្រដោយមិនទាន់ត្រូវបានគេសិក្សានៅឡើយទេ»។

ជាក់ស្តែងក្រុមអ្នកវិទ្យាសាស្រ្ត ណាសា កំពុងតែបង្កើតបេសកកម្មប្តូរទិសដៅ អាចម៍ផ្កាយ ដែលនឹងឲ្យក្រុមអ្នកវិទ្យាសាស្រ្ត បំពេញបេសកកម្មលំហអាកាសមួយចំនួនផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ សព្វថ្ងៃ បច្ចេកវិទ្យាដ៏ទំនើបនេះកំពុងតែ ត្រូវបានគេបង្កើត ដើម្បីបញ្ជៀសអាចម៍ផ្កាយពីភពផែនដី។ គួរបញ្ជាក់ដែរថា បេសកកម្មនេះនឹងត្រូវធ្វើឡើង នៅក្នុងលំហអាកាស ដោយមានទំនាក់ទំនងរវាងមនុស្ស និងគ្រឿងយន្ត។ ម្យ៉ាងវិញទៀត នៅមានអាចម៍ផ្កាយ ៩៨ភាគរយទៀត មិនទាន់ត្រូវបានគេរកឃើញ នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង