ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យវិលត្រឡប់ទៅកាន់ផ្លូវនៃការដកអាវុធនុយក្លេអ៊ែរ ដោយនិយាយថា ការបាញ់បង្ហោះមីស៊ីលចុងក្រោយ ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) គឺជាការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់។

អ្នកនាំពាក្យបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកអគ្គលេខាធិការ បានថ្កោលទោស ចំពោះការបាញ់បង្ហោះ មីស៊ីលផ្លោងមួយគ្រាប់ផ្សេងទៀត ដោយកូរ៉េខាងជើង”។

អ្នកនាំពាក្យរូបនោះ បានបន្ថែមថា ការបើកដំណើរការបាញ់បង្ហោះមីស៊ីលផ្លោងនោះ បំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយនិយាយថា លោក Guterres បានអំពាវនាវដល់កូរ៉េខាងជើងដើម្បីធានាឱ្យបាននូវការអនុលោមតាមច្បាប់ពេញលេញ ជាមួយនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។

កូរ៉េខាងជើង បានបាញ់មីស៊ីល ខណៈពេលដែលប្រមុខអង្គការសហប្រជាជាតិ បានបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកា Belt & Road ។ ថ្លែងទៅកាន់លោកប្រធានាធិបតី Xi Jinping លោក Guterres បានបង្ហាញគោលបំណងចែករំលែកនៃការផ្ដួចផ្ដើមវេទិកា “ខ្សែក្រវាត់មួយ វិថីមួយ” និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់ប្រទេសចិនដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ឱ្យបានស៊ីជម្រៅបន្ថែមទៀត។

មីស៊ីលនេះ ត្រូវបានគេរាយការណ៍ថា បានបាញ់ចេញពីមូលដ្ឋានមួយ នៅក្នុងប្រទេសកូរ៉េខាងជើងភាគពាយព្យ ដែលនៅជិតព្រំដែនជាមួយនឹងប្រទេសចិន៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ un.org