ព័ត៌មានអន្តរជាតិ ៖ បេក្ខភាពសន្លឹករូបថត ខាងក្រោមនេះ បើតាមការគូសបញ្ជាក់អោយដឹង ពីគេហ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ក្រុមការងារ ជួយ សង្គ្រោះ បន្ទាន់ មកពី នាយកដ្ឋាន ពន្លត់អគ្គីភ័យ បាននឹងកំពុងតែធ្វើការ ដោយចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ ផ្ទុះហ្គាស នៅឯភូមិ Pandong ក្រុង Leqing ខេត្ត Zhejiang ភាគខាងកើត ប្រទេស ចិន អំឡុងថ្ងៃ ច័ន្ទ ទី ១១ សីហា ឆ្នាំ ២០១៤ នេះ ។

ប្រភពសារព័ត៌មានដដែល អះអាងអោយដឹងថា ករណីផ្ទុះហ្គាស ដ៏មាន ឥទ្ធិពល មួយនេះ បានធ្វើ អោយសំណង់អាគាររស់នៅ កំពស់ ២ ជាន់បាក់ រលំ នៅ វេលាម៉ោង ១១ និង ៣០ នាទី ព្រឹកមិញនេះ ព្រឹកថ្ងៃច័ន្ទនេះ ដោយបានបណ្តាលអោយមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត និង ៦ នាក់ផ្សេងទៀត រង របួសធ្ងន់ និង ស្រាល ។ ដោយឡែក បើយោង តាមសម្តី ពលរដ្ឋរស់នៅក្នុងតំបន់ អោយដឹងថា នៅ មានវត្តមានក្មេងតូចៗ ជាប់គាំង នៅក្រោមគំនរថ្មបាក់បែកនៅឡើយ ស្រប ពេលដែល ក្រុមការងារ ជួយសង្គ្រោះ បានបន្ត បទអន្តរាគមន៍ ជួយសង្គ្រោះរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ