ខេត្តបន្ទាយមានជ័យ ៖  ប្រទះឃើញគ្រោងឆ្អឹង សាកសពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញ នៅមាត់អូរ ព្រំដែន កម្ពុជា ថៃ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៤ វេលាម៉ោង ១១និង៣០នាទីព្រឹក នៅក្នុងព្រៃរបោះ ចំនុច ខាងជើងរបងកាស៊ីណូផ្កាយ៥ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមាន ជ័យ ។

លោក សូ ចាន់ណារី មេបញ្ជាការវរះសេនាតូច នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងនៅ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤នេះថា សាកសពនេះមិន ស្គាល់អត្តសញ្ញាណនោះ ទេ តែបើតាម វិភាគ លើគ្រោងឆ្អឹង អាចជាមនុស្សប្រុស ព្រោះឆ្អឹងដៃ ឆ្អឹងជើងវែងៗ មានលលាក្បាល ធំ តាមភិនភាគ សពនេះ អាចស្លាប់កាលពីជាង២ឆ្នាំមុន។

បើទោះបីជាបែបណានេះ គ្រាន់ជាការសន្និដ្ឋាន ជំហានដំបូង របស់សមត្ថកិច្ចតែប៉ុណ្ណោះ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងបើកការស្រាវជា្រវ លើករណីនេះ ឲ្យដឹងថា តើសាកសពនេះ ស្លាប់ដោយសារអ្វី ? ត្រូវគេសម្លាប់ ឬសម្លាប់ខ្លួនឯង?

សមត្ថកិច្ចសូម អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានបាត់បង់ សាច់ញាតិ កាលពីជាង ២ឆ្នាំមុន ហើយធ្លាប់មកប៉ោយប៉ែត ឬទៅធ្វើការនៅប្រទេសថៃ រួចបាត់ដំណឹង សូមទាក់ទងមក សមត្ថកិច្ច ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល