កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Sony បានប្រាប់អោយដឹងថា គេហទំព័ររបស់
ខ្លួននៅប្រទេសចំនួន3 ត្រូវបានគេលួចចូល �Hacked� ដែលក្នុងនោះរួមមានទាំង
ប្រទេសក្រិច �Greece� ដែលមាន Account របស់ អ្នកប្រើប្រាស់រហូតដល់ 8500 ត្រូវបានកំពុងតែដោះស្រាយ តែនេះមិនរួមបញ្ចូលពីចំនួន Credit Card ដែល
ត្រូវបានគេលួចនោះទេ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមហ៊ុនបានធ្វើការដោះស្រាយបញ្ហាសុវត្ថិភាព
របស់គេហទំព័រ Greek Sony Music Entertainment ហើយត្រូវបានផ្អាក់ដំណើរការ
រហូតដល់ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ គេហទំព័រនៅប្រទេស ឥណ្ឌូនេស៊ី ក៏មានបញ្ហា
ដែលកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ហើយក្រុមហ៊ុនព្រួយបារម្ភចំពោះ គេហទំព័រនៅ ប្រទេសថៃដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយអាចនឹងត្រូវបានវាយប្រហារ
ដោយពួក Hacker។
ព័ត៌មានចុងក្រោយបានបញ្ជាក់ថា ក្រុមហ៊ុនSony បាននឹងកំពុងព្យាយាមដោះស្រាយ បញ្ហាលួចយកព័ត៌មាន ផ្ទាល់ខ្លួនរបស់អតិថិជនរបស់ខ្លួន ដោយក្រុម Hacker ដែលពួកគេលួចព័ត៌មានដូចជា ឈ្មោះ លេខសំងាត់ និងអាស័យដ្ឋាន ពីអតិថិជន
ប្រមាណជាង 100 លានAccounts ចេញពី PlayStation Network និងសេវាកម្ម Sony Online Entertainment ហើយក្រុម Sony ក៏បានបិទ PlayStation Network តាំងពីថ្ងៃទី 20 ខែ មេសា នេះមកម្លេះ។
ក្រុមហ៊ុន Sony បានបញ្ជាក់ថា ការខាតបង់ដោយសារពួក Hacker ទាំងនោះមានតំលៃ
យ៉ាងតិចណាស់ក៏ 170 លានដុល្លាអាមេរិកដែរ។