ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីចាស់ទុំទាំងសងខាងបានដឹងលឺ ព្រមទាំងគេហទំព័រជាច្រើននៅក្នុងស្រុកបានចុះផ្សាយអំពីភាពផ្អែមល្អែមរបស់ លោក សក្កដា និងអ្នកនាង ពេជ្រ សោភា ហើយក៏កាន់តែល្បីជាងនេះទៅទៀត សម្រាប់បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស មួយដួងនេះ គឺបទ "មិត្ត ១០០ ឆ្នាំ" ដែលកំពុងតែល្បីខ្លាំង ខណៈពេលចម្រៀងក៏ពិរោះ ព្រមទាំងមានគូស្នេហ៍របស់តារាស្រីរូបនេះចូលរួមសម្តែងផងដែរ ។

វាហាក់បីដូចជាមិនគួរឲ្យជឿទាល់តែសោះថា កំពូលតារាចម្រៀង ពេជ្រ សោភា និងគូស្នេហ៍ថ្មីថ្មោង លោក សក្កដា កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗបន្ទាប់ពីចាប់ដៃគ្នាសាងទំនាក់ទំនងស្នេហា ក្នុងមួយរយៈពេលថ្មីៗនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានក្រុមអ្នកគាំទ្រភាគច្រើនក៏សូមឲ្យ អ្នកនាង ពេជ្រ សោភា និងលោក សក្កដា អាចចាប់ដៃគ្នាឆ្លងរាល់ឧបសគ្គទាំងអស់ ដើម្បីកាន់ដៃគ្នាស្មោះមួយនឹងមួយអស់មួយជីវិត ដូចជាជីវិតស្នេហារបស់លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ព្រមទាំងអ្នកនាង ខាត់ សុឃឹម និងស្វាមីផងដែរ ។ ដែលពួកគេសុទ្ធសឹងតែជាស្នេហាពិតនិងយូរអង្វែង ។

គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងនិងតារាសម្តែងទាំងពីរដួង ភាពស្និទ្ធិស្នាលរបស់ពួកគេគឺកើតឡើង ដោយសារតែការថត MV ជាមួយគ្នាជារឿយៗ ទើបបណ្តាលឲ្យភាពស្និទ្ធស្នាលជាមួយគ្នាឡើង ៕

ដោយ ៖ គន្ធា

ប្រភព ៖ IG